adverise with khmeread Bella 17

ឈុតរ៉ូបរបស់ Bella Hadid ធ្វើឲ្យទស្សនិកជនស្ទើរតែឈាមច្រមុះ

          Kendall Jenner  Bella Hadid និង Gigi Hadid បាន​ដើរ​បង្ហាញម៉ូត​សម្រាប់​អ្នក​រច​នា​ម៉ូត Marc Jacobs កាលពីយប់​ថ្ងៃព្រហស្បតិ៍។

          មិត្តភក្តិ​ទាំងបី​ប្រើ​ឈុត​រ៉ូប​ចម្រុះពណ៌​ប្រហាក់ប្រហែល​គ្នានៅ​ក្នុង​កម្មវិធី​បង្ហាញម៉ូត​ New York Fashion Week ដែល​សម្បូរ​ដោយ​តារា​ល្បីៗ​នៅសាល Hammerstein Ballroom ។

          ប៉ុន្តែ​សម្រាប់ Bella វ័យ​១៩​ឆ្នាំបាន​ឡើង​បង្ហាញមុខនៅលើវេទិកានេះ ប្រក​ប​​ដោយ​ទំនុកចិត្តខ្លាំង​ ខណៈ​នាង​បង្អួត​ដើម​ទ្រូង​យ៉ាងទ្រលុកទ្រលន់​។

          រូបភាព​បង្ហាញថា Bella ឈរច្រត់ចង្កេះ​ជាមួយ​ឈុត​ស្បៃ​ខាងក្នុងអត់​ពាក់​អាវទ្រនាប់ ធ្វើ​មុខមាំ​និងពាក់ស្បែក​ជើង​កវែង​លើក្បាល​ជង្គង់។​នាងប្រើឈុត​អាវ​ធំពីក្រៅ។ ​សម្លៀក​បំពាក់​របស់​ Kendall និង Gigi វិញ ហាក់ដូចជា​មាន​លក្ខណៈ​បិតបាំង​ច្រើននោះ ផ្ទុយទៅវិញឈុត​រ៉ូប​របស់ Bella ហាក់ដូចជា​ប្លែក​និង​បញ្ចេញ​សាច់ក្នុងច្រើន​ជាងគេ។

          ខណៈ​ពេល​​ Kendall  មើលទៅស្រស់ស្អាត​និង​គួរឲ្យ​ទាក់ទាញ​ជា​មួយ​នឹង​ឈុត​រ៉ូបភ្លឺរលោង​ដូចទឹកប្រាក់​ បូករួមនឹង​ស្រោម​ជើង​វែង​រឹបដល់​ភ្លៅ តារាបង្ហាញ Gigi របស់ក្រុម​ហ៊ុន Victoria `s Secret ក៏គួរឲ្យ​ស្រឡាញ់​ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់