adverise with khmeread Rebel 1

សមាជិកឧទ្ទាមភ្លាត់ស្នៀតយកទូរស័ព្ទដៃភ្ជាប់គ្រាប់បែកមកថតស៊ែលហ្វីផ្ទុះឆេះ

          នេះគឺជា​ហេតុការណ៍​ដ៏គួរឲ្យ​រន្ធត់មួយ​ នៅពេល​ឧទ្ទាម​ស៊ីរីម្នាក់​ទំនងជា​ភ្លាត់​ស្នៀត​ធ្វើ​ឲ្យ​ផ្ទុះឆេះខ្លួន​ឯងនិង​សមមិត្ត​របស់ខ្លួន​ ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ភ្ជាប់​ជា​មួយ​គ្រាប់បែក​មក​ថតស៊ែលហ្វី។

          រូបភាព​វីដេអូត្រូវបាន​គេបង្ហោះតាមប្រព័ន្ធអ៊ីនធើណិត​បង្ហាញថា មាន​​មនុស្ស​​​៨​នាក់ដែ​ល​គេជឿថា ​ជាសមាជិករបស់ក្រុម​ឧទ្ទាម​ស៊ីរី​សេរីប្រមូល​ផ្តុំគ្នា​នៅ​មុខម៉ាស៊ីនថត។

          យុទ្ធជន​ទាំងនេះ ទំនងជា​កំពុង​ថតរូប​សម្រាប់ការ​ឃោសនា​ ខណៈ​ពួកគេ​បង្ហាញខ្លួន​នៅ​ពីមុខ​ទង់ជាតិ​ឧទ្ទាម​ ស្របពេល​ច្រៀង​ចម្រៀង​ផងនោះ។

          វីដេអូឃ្លីបរយៈ​ពេល​៣០​វិនាទី​និង​គ្មាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់នោះបង្ហាញថា មនុស្ស​ម្នាក់​ក្នុងចំណោម​ក្រុម​ឧទ្ធាម​កាន់​ទូរស័ព្ទដៃ​ដាក់​ចំពី​មុខរបស់ខ្លួន ដើម្បី​ថត​ស៊ែលហ្វីសមាជិកក្រុម​ទាំងមូល។

          ប៉ុន្តែ​នៅពេល​គាត់ចុចប៊ូតុង ទូរស័ព្ទនោះបានផ្ទុះឡើង​ធ្វើ​ឲ្យ​មាន​ផ្សែងនិង​អណ្តាតភ្លើងពេញបន្ទប់តែម្តង។គេមិនបានដឹងថា តើមាន​មនុស្ស​ប៉ុន្មាននាក់​រង​របួស​ឬបាត់បង់ជីវិត​ក្នុងឧប្បត្តិហេតុនេះទេ។

          កងទ័ព​ស៊ីរីសេរីកំពុង​ប្រយុទ្ធ​ជាមួយ​របបលោក Bashar al-Assad ដែល​គាំ​ទ្រ​ដោយ​រុស្ស៊ីនិង​ក្រុម​រដ្ឋអ៊ីស្លាម។​​ ក្រុមឧទ្ធាម​គឺជា​សម្ព័ន្ធមិត្ត​របស់បស្ចិម​ប្រទេស​រួម​មានអាមេរិក អង់គ្លេស​ និងបារាំង៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់