adverise with khmeread Tourist 1

ភ្ញៀវទេសចរណ៍ភ័យស្លេកមុខ បន្ទាប់ពីឃើញបុគ្គលិកម្នាក់កាន់កាំភ្លើងមកសំញែងយ៉ាងវែងមួយដើម

          ភ្ញៀវទេសចរណ៍​នៅ​ឆ្នេរ​លំហែ​ Canary Islands ភ័យ​ស្លន់​ស្លោ​ បន្ទាប់ពី​ឃើញ​បុគ្គលិក​សណ្ឋាគារដើរ​ក្រវែល​ដៃកាន់កាំភ្លើង​ ដែលបង្កឲ្យ​មាន​កា​រភ័យ​ខ្លាច​អំពី​ការវាយប្រហារ​របស់ក្រុម​ ISIS ។

          សមាជិកម្នាក់​នៃបុគ្គលិក​សណ្ឋាគារ​នេះ​បានបង្កឲ្យ​មាន​ការភិតភ័យ​នៅ​បរិវេណ Oasis Village ខណៈ​នាង​យក​​កាំភ្លើងតម្រង់ដាក់ភ្ញៀវទេស​ចរណ៍ ខណៈ​​​ពួកគេ​កំពុង​ដេក​សំដិល​ថ្ងៃ។​

          តាមរូបភាពនេះបង្ហាញថា ស្ត្រីម្នាក់​បាន​ដើរ​ក្រវែល​ពីកន្លែង​មួយទៅកន្លែង​មួយ​ ខណៈ​ពេល​ដៃកាន់កាំភ្លើង​យ៉ាងណែន ហាក់ដូចជា​ប្រុងប្រៀង​ប្រយុទ្ធ។

          ភ្ញៀវទេសចរណ៍​ខ្លះហាក់ដូចជា​មិនបានចាប់អារម្មណ៍​ទេ ទោះបីជាយ៉ាង​ណា​ ភ្ញៀវ​មួយចំនួនទៀត​មានភាពតក់ស្លុតខ្លាំង។

          Marilyn សាក្ស៊ីឃើញផ្ទាល់ភ្នែក​បាន​និយាយថា មាន​ស្ត្រីម្នាក់​បាន​ស្ទុះទៅ​ទាញកាតាប​ ហើយ​រត់សំដៅ​ទៅ​កន្លែង​ទទួល​ភ្ញៀវ។

          នាងបានអះអាងថា ភ្ញៀវខ្លះ​រត់ទៅពួនក្រោយជញ្ជាំង​ ខណៈ​អ្នក​ផ្សេងទៀត​ជ្រក​នៅ​កន្លែង​ក្រឡុកស្រា​។

          ក្រោយមក​គេបាន​ប្រាប់ថា ស្ត្រីកាន់កាំភ្លើងនេះគឺជា​សមាជិក​ម្នាក់​នៃ​ក្រុម​បង្កើតកម្មវិធីកម្សាន្ត​ ដែល​ស្វែងរក​ភ្ញៀវទេសចរណ៍​មក​ចូល​រួម​សកម្មភាព​បាញ់​កាំភ្លើង​ជាមួយ​ពួកគេ។

          ប៉ុន្តែ​ទង្វើ​របស់នាង​ត្រូវ​បាន​មហាជនរិះគន់ បន្ទាប់ពី​លេច​ឮពណ៌​មាន​កាល​ពី​ដើម​ឆ្នាំនេះថា ISIS ប្តេជ្ញា​វាយ​ប្រហារបន្ថែមទៀត។

          កាលពី​ខែ​មិថុនា​ឆ្នាំ​មុន ជនជាតិអង់គ្លេស​៣០​នាក់​ត្រូវ​បាន​សម្លាប់​ នៅ​ពេល​​ខ្មាន់កាំភ្លើង​អ៊ីស្លាម​ធ្វើការវាយ​ប្រហារនៅ​តំបន់​ឆ្នេរ៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់