adverise with khmeread Unnamed

គួរឱ្យអាណិតណាស់! រថយន្ត​កុងតឺន័រ បុក​បុរស​ជិះ​ម៉ូតូ​ម្នាក់​ពីក្រោយ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាម​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈ​រូបគាត់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​មក​បុក​ពីក្រោយ​បោក​ក្បាល​ទៅនឹង​ថ្នល់ ចំណែក​ម៉ូតូ​រថយន្ត​កុងតឺន័រ​កិន​រង​ការ​ខូ​ត​ខាត កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​លើផ្លូវ​វេ​ង​ស្រេង មុខ​ផ្សារ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ វ៉ាន់ សេង​ឡៃ ជនជាតិ ខ្មែរ​អ៊ិ​ស្លាម អាយុ២៧​ឆ្នាំមាន​មុខរបរ កម្មករ​ហាង​ធ្វើ​នំ​ប៉័ង​មាន​ទីលំនៅ​ភូមិ​កើតហេតុ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1Z-7656​។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​បង្ក​និង​ជនរងគ្រោះ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​កើ​តទៅ​លិច តែ​ម៉ូតូ​ជនរងគ្រោះ​ជិះ​ខាងមុខ។ រីឯ​រថយន្ត​កុងតឺន័រ​បើក​ពីក្រោយ​ម៉ាក HINO ពាក់​ស្លាក​លេខ ​3A-8306 ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​វ៉ា​ម៉ូតូ តែ​បែរជា​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​បណ្តាលឱ្យ​ជនរងគ្រោះ​ប៉ើ​ង​បោក​ក្បាល​ទៅនឹង​ថ្នល់​បែកក្បាល​ស្លាប់​ភ្លាមៗ ហើយ​រថយន្ត​កិន​ម៉ូតូ​ថែមទៀត​។​

    ក្រោយពេល​បង្ក​ភ្លាម​រថយន្ត​បាន​បើក​រត់​ពី​កន្លែងកើតហេតុ​មកដល់​ចំណុច​មុខ​ភូមិ​ត្រពាំង​ល្វា ទើប​អ្នកបើកបរ​ទុក​រថយន្ត​ចោល​រត់​គេចខ្លួនបាត់​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​បាន​ចុះមក​វាស់វែង​នាំយក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការដោះស្រាយ។ ​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​វិហារ​ឥស្លាម នៅ​គីឡូម៉ែត្រ​លេខ​៩​ខណ្ឌឫស្សីកែវ៕​

 

adverise with khmeread

មតិយោបល់