adverise with khmeread 385ab95d00000578 0 image a 1 1474014073231

Manchester City ធ្វើឱ្យ​ទីលាន​ធុំក្លិន​ស្អុយ ព្រោះ​បាញ់​ទឹក​ខ្ទឹម​សម្លាប់​ប៉ារ៉ាស៊ីត​ក្រោយ​ភ្លៀង​លិច​ស្មៅ​

    ​មេឃ​ខៀវ Manchester City បាន​បាញ់​ទឹក​ខ្ទឹម​នៅលើ​ទីលាន Etihad Stadium ដើម្បី​ទប់ស្កាត់​ប៉ារ៉ាស៊ីត​ពី​ការបំផ្លាញ​វាលស្មៅ​។​

​    ​បុគ្គលិក​រក្សា​ស្មៅ​ទីលាន​អាច​នឹង​ត្រូវគេ​ឃើញ​រក្សា​ស្មៅ​ទីលាន​ជាមួយនឹង​សារធាតុ​រាវ​មួយចំនួន បន្ទាប់ពី​ជ័យជម្នះ​ដ៏​គួរឱ្យកត់សម្គាល់​ក្នុង​លទ្ធផល ៤-០ ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប Champions League ក្នុង​វគ្គ​ចែក​ពូ​ល​ដំបូង​របស់​ពួកគេ​ទៅលើ Borussia Monchengladbach កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ​។​

​    ​ការបាញ់​សារធាតុ​រាវ​ទាំងនោះ​ធ្វើឱ្យមាន​ក្លិនស្អុយ​ពេញ​ខាងក្នុង និង​ខាងក្រៅ​កីឡដ្ឋាន បន្ទាប់ពី​អ្នកគាំទ្រ​បានធ្វើ​ដំណើរ​មក​ផ្ទះ​របស់​ពួកគេ​វិញ ប៉ុន្តែ​វា​សម្រាប់​ហេតុផល​ដ៏​ល្អ​ប៉ុណ្ណោះ​។​

​    ​មេឃ​ខៀវ​ត្រូវបានគេទទួលស្គាល់​ថា ទីលាន​របស់​ពួកគេ​គឺមាន​ហានិភ័យ​ខ្ពស់​នៃ​ប៉ារ៉ាស៊ីត​ឆ្លង​នៅលើ​ស្មៅ​ក្នុង​ទីលាន ដែល​ស៊ី​ឫសស្មៅ និង​បំផ្លាញ​ស្មៅ​។​

​    ​គូប្រជែង​រួម​តំបន់ បិសាច​ក្រហម Manchester United ក៏មាន​បញ្ហា​ប៉ារ៉ាស៊ីត​លើ​ស្មៅ​ដែរ​នៅ Old Trafford កាលពី​ឆ្នាំមុន និង​បាន​ប្រើប្រាស់​វិធីសាស្ត្រ​បាញ់​ទឹក​ខ្ទឹម​ដូចគ្នា​៕

adverise with khmeread

មតិយោបល់