adverise with khmeread 382e7cef00000578 3792799 image a 108 1474030673710 copy

Pep Guardiola បារម្ភ David Silva ខកខាន​ការប្រកួត​យប់​នេះ​

    ​Pep Guardiola ទទូចថា គាត់​មិនទាន់​ពេញចិត្ត​អ្វី​នោះឡើយ ទោះបីជា​សកម្មភាព​រប​ស់​មេឃ​ខៀវ Manchester City ដើមរដូវ​កាល​នេះ​មាន​ភាពល្អប្រសើរ​យ៉ាងណា​ក្តី ប៉ុន្តែ​អ្វីដែល​ជាការ​ព្រួយបារម្ភ​របស់​អ្នកចាត់ការ​ថ្មី​រូបនេះ គឺ David Silva នឹង​អាច​ខកខាន​ការប្រកួត​ម្តងទៀត​សម្រាប់​ជំនួប​ជាមួយ Bournemouth នា​រាត្រី​នេះ​។​

​    ​Silva បាន​ខកខាន​ការប្រកួត​ជ័យជម្នះ​ទៅលើ Borussia Monchengladbach កាលពី​ថ្ងៃ​យប់​ថ្ងៃ​ពុធ​កន្លងទៅ ខណៈដែល Ilkay Gundogan គឺជា​អ្នកដើរ​តួនាទី​ជំនួស​តំណែង​របស់គាត់​មួយ​នេះ​។​

​    ​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់ Gundogan គឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បង្ហាញខ្លួន​ដ៏​លេចធ្លោ​បំផុត​មួយ​ពី​ការប្រកួត​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ ប៉ុន្តែ​គាត់​អាច​នឹងត្រូវ​សម្រាក ខណៈដែល​មេឃ​ខៀវ​មិន​ប្រាកដថា​តើ​ខ្សែបម្រើ Silva អាច​គ្រប់គ្រង​កាយសម្បទា​ឱ្យ​ប្រសើរ​ឡើងវិញ​ឆាប់ៗ​នេះ ឬក៏​យ៉ាងណា​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់