adverise with khmeread 14329375 1121776944575846 513743519 o

ស្រវឹង​បើករថយន្ដ​ជ្រុល​ទៅបុក​រ៉ឺម៉ក​កង់​បី​មិនសំខាន់! សំខាន់ចុះមកមើលជនរងគ្រោះនិងសំពះសូមទោស

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើករថយន្ដ​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ជ្រុល​បុក​ឡើង​ខឿន​សួនច្បារ​ទ្រូងផ្លូវ​ហោះ​ទៅបុក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក្រឡាប់​និង​បន្តទៅ​ឡើង​ខឿន​រង្វង់​មូល​ជ្រោយចង្វារ​បណ្ដាលឱ្យ​បុរស​ជា​ម្ចាស់​រ៉ឺម៉ក​ម្នាក់​រងរបួស​ធ្ងន់​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​ ​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​ជ្រោយចង្វារ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ​2T-4868 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បើក​ក្នុង​ល្បឿន​លឿន ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ទិសដៅ​ពី​ជើង​មក​ត្បូង (​ចូល​ភ្នំពេញ​)​។​

    ពេលមកដល់​ចំណុចកើតហេតុ​ដែលជា​ចំណុច​ផ្លូវ​កោង រថយន្ដ​មិន​បន្ថយល្បឿន​ក៏​ជ្រុល​បុក​ឡើង​ខឿន​សួនច្បារ​ទ្រូងផ្លូវ​ហោះ​ពី​ផ្លូវ​ម្ខាង​ទៅ​ផ្លូវ​ម្ខាង​ហើយ​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ដែល​កំពុងធ្វើដំណើរ​វាង​រង្វង់​មូល​ក្រឡាប់​និង​បន្តទៅ​បុក​ឡើង​ខឿន​រង្វង់​មូល​ជ្រោយចង្វារ​ថែមទៀត បណ្ដាលឱ្យ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​រងរបួស​ធ្ងន់​។ ​ចំណែក​ម្ចាស់​រថយន្ដ​រងរបួស​ស្រាល​។​

    ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ដ​ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ​​ គឺ​មិនបាន​រត់​ទៅណា​នោះទេ​គឺ​បាន​ចុះ​ពី​រថយន្ដ​ទៅ​មើល​ជនរងគ្រោះ​ហើយ​លើកដៃ​សំពះសុំទោស​គេ​គ្រប់គ្នា​។​

    ក្រោយមក​រថយន្ដ​សង្គ្រោះបន្ទាន់​បាន​ទៅ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ម្ចាស់​រថយន្ដ​ក៏​ទៅជា​មួយ​ជនរ​ងរ​គ្រោះ​ផងដែរ។ ​ចំណែក​រថយន្ដ​ និងរ៉ឺម៉ក​ម៉ូតូ​កង់​បី​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់