adverise with khmeread Untitled 1

គ្រួសារ​ខាង​ស្រី​អត់លុយ​បង់ថ្លៃ​ចំណងដៃ ប្តី​កាត់​យក​ច្រមុះ​ប្រពន្ធ​ជំនួស នៅ​ឥណ្ឌា​

    ​យោងតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃទី ១៦ កញ្ញា​បានឱ្យដឹងថា ស្ត្រី​ជា​ប្រពន្ធ​ម្នា​ក់នៅ​ប្រទេស​ឥណ្ឌា ដែល​​រស់នៅ​ជាមួយ​ប្តី​អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ប្តី​កាត់​ច្រមុះ​យកទៅ​បាត់ ដោយសារតែ​គ្រួសារ​របស់​នាង​គ្មាន​លុយ​បង់ថ្លៃ​ចំណងដៃ​។​

​    ​លោកស្រី Kamlesh Rathore អាយុ​២៥​ឆ្នាំ​រូបនេះ​នៅ​ទីក្រុង Shahjahanpur ក្នុង​រដ្ឋ Uttar Pradesh ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​បាន​និយាយថា ប្តី​របស់គាត់​ឈ្មោះ Sanjeev Rathore អាយុ​២៧​ឆ្នាំ ទាមទារ​ថ្លៃ​ចំណងដៃ​ចំនួន ៥០.០០០ រូពី (​ប្រហែល​ជាង ៧៥០​ដុល្លារ​) ចាប់តាំងពី​ពួកគេ​បាន​រៀបការ​មក​។​

​    ​ចំណងដៃ​គឺជា​ផ្នែក​មួយ​នៃ​ប្រពៃណី​ឥណ្ឌា ហើយ​ចំណងដៃ អាចជា​លុយ គ្រឿងអលង្ការ និង​ដីធ្លី ដែល​គ្រួសារ​ខាង​កូនក្រមុំ​ឱ្យទៅ​កូនកំលោះ ដែលជា​លក្ខខណ្ឌ​មួយ​នៃ​ការ​រៀបការ​។​

​    ​Kamlesh Rathore បាន​និយាយថា “​គាត់​បាន​យាយី​ខ្ញុំ​រាល់ថ្ងៃ​ដោយសារ​ចំណងដៃ​នេះ​។ គាត់​បាន​ទារលុយ​ថ្លៃ​ចំណងដៃ​ចំនួន​៥០.០០០​រូពី​។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ឳ​ពុក​ខ្ញុំ​ក្រីក្រ​ណាស់ មិនមាន​លុយ​ច្រើន​បែបនេះ​ទេ ប៉ុន្តែ​គាត់​មិន​ស្តាប់​ខ្ញុំ ហើយ​ធ្លាប់បាន​គំរាម​ខ្ញុំ​ថា​គាត់​នឹង​កាត់​ច្រមុះ​របស់ខ្ញុំ​។ គាត់​បាន​វាយ​ធ្វើបាប​ខ្ញុំ​ជាច្រើន​ឆ្នាំ​”​។​

​    ​ភ្លាមៗ​ក្រោយពី​ហេតុការណ៍ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា  Kamlesh Rathore ត្រូវបាន​នាំទៅ​កាន់​មណ្ឌល​សុខភាព​មួយ​នៅ​ទីក្រុង Shahjahanpur កន្លែង​ដែល​ក្រុមគ្រូពេទ្យ គ្រា​ត់​តែ​លាង​សម្អាត​មុខរបួស​និង​ដាក់​ថ្នាំ​ប៉ុណ្ណោះ​។ ក្រុមគ្រូពេទ្យ​មិនអាច​ភ្ជាប់​ច្រមុះ​របស់​នាង​ឡើងវិញ​បាន​នោះទេ ដោយសារតែ​ប្តី​របស់​នាង បាន​យក​បំណែ​កសាច់​ចម្រុះ​នោះ​ទៅជា​មួយ​បាត់ទៅហើយ​។​

​    ​លោក Manoj Kumar មន្ត្រីប៉ូលិស​នៅ​ទីក្រុង Shahjahanpur  បាន​និយាយថា “​ប្តី​របស់​លោកស្រី​បាន​រត់គេចខ្លួន ហើយ​ប៉ូលិស​កំពុង​តាមរក​ចាប់ខ្លួន​គាត់​”៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់