adverise with khmeread 1

ជាងភ្លើងឡើងលើសំណង់តខ្សែភ្លើងឆក់ចរន្តធ្លាក់របួសធ្ងន់

    ​ភ្នំពេញ​៖ បុរស​ម្នាក់ ត្រូវបាន​ចរន្ត​ភ្លើង​ឆក់​ឲ្យ​រងរបួស​ធ្ងន់ ខណៈ​កំពុងត​ខ្សែភ្លើង ក្នុង​ការដ្ឋាន​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្លូវ ៣៧១ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​នៅវេលា​ម៉ោង ៥​និង​២០​នាទី ល្ងាច​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦​។​
​    ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​មាន​ករណី​ភ្ញាក់ផ្អើល​នោះ​គឺ​បុរស ជនរងគ្រោះ បាន​ឡើង​ទៅជា​ន់ទី​៣ នៃ​ការដ្ឋាន​សំណង់​ក្នុង​គោលបំណង​ត​ខ្សែភ្លើង ។​ដោយ​ការធ្វេសប្រហែស​ទើប​បណ្តា​ល​ឲ្យ​ខ្សែភ្លើង​ឆក់ ធ្លាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ​តែម្តង ។​
​    ​ប្រភព​ដដែល​បន្តថា បុរស​ដែលជា​ជាងភ្លើង​ហើយ​ត្រូវ​ខ្សែភ្លើង​ឆក់ ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ។​
​    ​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​រងរបួស​នោះ​ឈ្មោះ ចក់ រដ្ឋ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បម្រើ​ការងារ​ជាជាង​ភ្លើង ៕​

adverise with khmeread

មតិយោបល់