adverise with khmeread 1

កូនប្រុស​មាន​សតិ​មិន​គ្រប់​យក​ដំបង​វាយ​ម្តាយ​របួសធ្ងន់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    កោះកុង ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ជ្រោយ​ស្វាយ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង៨ ​និង​៣០ នាទី​ព្រឹក​បន្ទាប់ពី​បានធ្វើ​សម្មភាព​យក​ដំបង​វាយ​ម្តាយ​ខ្លួនឯង​របួសធ្ងន់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឆេង ឆាន ភេទ​ប្រុស អាយុ៣៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​) រស់នៅ​ភូមិ​សាវ៉ា​យ ឃុំ​ជ្រោយ​ស្វាយ បាន​ធ្វើ​សកម្មភាព យក​ដំបង​ឫស្សី វាយ​ទៅ​លើម្តាយ បង្កើត បណ្តាលឱ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី១៥ ​កញ្ញា ​ឆ្នាំ២០១៦ វេលា​ម៉ោង៦ ​និង​៣០នាទី​យប់។​

    ចំណែក​ជនរងគ្រោះ​ជា​ម្តាយ​ឈ្មោះ សាយ ហាន អាយុ៦៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សារាយ ឃុំ​ជ្រោយ​ស្វាយ​។ ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល​ដើ​ម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់