adverise with khmeread Unnamed %281%29

ទិញ​ថ្នាំញៀន​ពី​ចាក់អង្រែ​មក​ជក់​នៅ​ក្រុង​តាខ្មៅ​ជាប់​ខ្នោះ​ប៉ូលិស​៣​នាក់​

    កណ្តាល ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី រក្សាទុក​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​១៧ ​កញ្ញា ​២០១៦​ វេលា​ម៉ោង​១២ ​និង​១០ នាទី​អា​ធ្រា​ត្រ​នៅ​ចំណុច ដី​ខាងក្រោយ​ផ្ទះ​ឈ្មោះ​ កន វណ្ណៈ​ ស្ថិតនៅ ក្នុងភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ​ខេត្តកណ្តាល ។​

    ប៉ូលិស​និយាយថា ជនល្មើស​០៣​នាក់​គឺ​១-​ឈ្មោះ កន វណ្ណៈ ភេទប្រុស អាយុ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​​មុខ​របប មិន​ប្រាកដ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ ឡយ ឡូត ភេទប្រុស អាយុ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​ខេត្តកណ្តាល មុខរបរ ជាងទង​(​ឃាត់ខ្លួន​)​ និង​៣-​ឈ្មោះ ឌី សុ​ភ័​ក្រ ភេទប្រុស អាយុ១៧ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរមិន​ប្រាកដ​(​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ice)០១​កញ្ចប់ តូច​,​ ទូ​រស​ព្ទ៏ NokIA  N ចុច​ពិល​០១​គ្រឿង​ និង​សម្ភារៈ​សំរាប់​ជក់​មួយចំនួន​, ​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ ០១​គ្រឿង ពាក់​ស្លាក​លេខ កណ្តាល 1 V 0500 ​សេរី​ឆ្នាំ​2015, ​កាបូប​ដាក់​ប្រាក់​ពណ៌​ឈាមជ្រូក​ចំនួន ១ ប្រាក់​គ្មាន ។​

    ប៉ូលិស​និយាយថា នៅពេល​វេលា​ខាងលើ កម្លាំង​ល្បាត​របស់​ការិយាល័យ បំភ័ន្ត​អក្ខរៈ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត និង កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍ ដើម​មៀន ល្បាត​ក្នុងភូមិ​សាស្ត្រ បាន​ប្រទះឃើញ​ជនល្មើស​មានឈ្មោះ ដូចខាងលើ កំពុង​អង្គុយ​ជុំគ្នា​។​ ដោយមាន​ការសង្ស័យ​បាន​ត្រួតពិនិត្យ ឃើញ​មាន​ថ្នាំ​០១​កញ្ចប់ ​និង​ឧបករណ៍​សម្រាប់​ជក់​គឿង​ញៀន​មួយចំនួន យកមក​ប្រគល់​ឱ្យ​ផ្នែក​ប្រឆាំង​គ្រឿង​។​

    នៅ​ចំពោះមុខ​សម​ត្ថិ​ច្ច​ជនល្មើស​បាន​សារភាពថា ពិតជា​របស់​ពួកខ្លួន​ដោយ​ទិញ​ក្នុងតម្លៃ​២​ម៉ឺ​ន​រៀល នៅ​ម្តុំ​ឡឥដ្ឋ  ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​។ ​បច្ចុប្បន្ន​ជនល្មើស​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់