adverise with khmeread Unnamed

កម្មករ​ដាំ​បង្គោល​ភ្លើង​ម្នាក់​គាំងបេះដូង​ស្លាប់​នៅ​ការដ្ឋាន​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​គាំងបេះដូង​ស្លាប់ កើតឡើង​នៅ​ថ្ងៃទី​១៧​ កញ្ញា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​ទៀបភ្លឺ​នៅ​ចំណុច​ភូមិ ចុង​កោះ​ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហ៊ាន ហុំ ភេទ​ប្រុស អាយុ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ករប​ង្គោ​ល​ខ្សែភ្លើង​ទីលំនៅ​ភូមិ​ក្រូច​ ឃុំ​ទួល​ខ្ពស់ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ បានមក​ដាំ​បង្គោល​ខ្សែភ្លើង​នៅ​កន្លែងកើតហេតុ​ជាមួយ​ក្រុមការងារ បង្គោល​ខ្សែភ្លើង ដើម្បី​ដាំ​បង្គោល​ខ្សែ​ភ្លើង ត​ចូល​តាម​ភូមិ។​

    ក្រោយពី​សម្រាក​ពី​ការងារ ជនរងគ្រោះ បាន​ផឹកស្រា​ជាមួយ​កម្មករ​ដូចគ្នា​នៅ​កន្លែង​ស្នាក់នៅ ក្រោយពេល​ផឹក​រួច ក៏​ចូលទៅ​សម្រាក​រៀងៗ​ខ្លួន។ ​លុះដល់​វេលា​ម៉ោង​៣​ទៀបភ្លឺ ចូល​ថ្ងៃទី​១៧ ​កញ្ញា​ ២០១៦ កម្មករ​ដែល​ស្នាក់នៅ​ជាមួយ ភ្ញាក់​ពី​ដំណេក ពុំ​ឃើញ​ជន​រង​គ្រោះ​ភ្ញាក់​និង​គេ ក៏​ដាស់​អង្រួន​តែ​ជនរងគ្រោះ​មិន​ភ្ញាក់​សោះ។ ​ទើប​ដឹងថា​ជន​រង​គ្រោះ ស្លាប់ ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ភ្លាម។​

    បន្ទាប់ពី​ទទួល​ព័​ត៌​កម្លាំង​ជំនាញ​បច្ចេកទេស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ​ ដែលមាន​សមត្ថកិច្ច ចូលរួម បាន​ពិនិត្យ​សាកសព ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្យល់គ ពិតប្រាកដ​មែន។ ក្រោយពី​ការ ពិនិត្យ​រួចរាល់ បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់