adverise with khmeread Download %282%29

iPhone 7 លក់ដាច់​ស្តុក​គ្រាន់តែ​ចាប់ផ្តើម​បើកទ្វារ​ហាង​កាលពី​ថ្ងៃ​សុក្រ​

    ​អតិថិជន​យ៉ាងច្រើន​បា​នាំគ្នា​ឈរ​តម្រង់​ជួរ​ចាំ​ទិញ iPhone 7 នៅ​គ្រប់​ហាង​ទូទាំង​ពិភពលោក​ហើយ​បាន​លក់ដាច់​អស់ពី​ស្តុក​យ៉ាង​លឿន ហួស​ពី​រំពឹង ជាមួយ​អតិថិជន​ជ្រួលជ្រើម​មួយចំនួន​ចាក​ចេញពី​ហាង​ដៃទទេរ បន្ទាប់ពី​ឈរ​តម្រង់​ជួរ​អស់​រាប់​ម៉ោង ខណៈដែល​ក្រុមហ៊ុន Apple ប្រកាសថា ទូរស័ព្ទ​ថ្មី​លក់ដាច់​អស់រលីង​ទៅហើយ​នៅ​ថ្ងៃ​សុក្រ​ទី ១៦ កញ្ញា​នេះ​។​

​     ទូរស័ព្ទ​ថ្មី​នេះ​មាន​កាមេរ៉ា​ល្អប្រសើរ​ជាង​មុន កាស​ឥត​ខ្សែ និង ការពារ​ជ្រាប​ទេ ខណៈដែល​ក្រុមហ៊ុន​អាមេរិក​នេះ​ព្យាយាម​បង្វែរ​ការធ្លាក់ចុះ​ការលក់​របស់ខ្លួន ស្របពេល​មានការ​កើនឡើង​ការប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​។ 

​    ​មានការ​ជជែក​គ្នា​យ៉ាង​សម្បើម​ក្នុងចំណោម​អ្នកគាំទ្រ​របស់ Apple ចាប់តាំងពី iPhone 7 និង iPhone 7 Plus បានបង្ហាញ​ដោយ​គ្មាន​ខ្សែ​កាស និង​ចាប់ផ្តើម​ឱបក្រសោប​យក​បច្ចេកវិជ្ជា​ឥត​ខ្សែ​សម្រាប់​អនាគត​។ ប៉ុន្តែ​ការជជែក​ដែល​គេ​ឮ​ខ្លាំងជាងគេ​នៅ​ថ្ងៃ​សុក្រ​ទី ១៦ កញ្ញា​នេះ គឺ​បញ្ហា​ផ្គត់ផ្គង់​ទូរស័ព្ទ​មិន​គ្រប់​តម្រូវការ​វិញ​ម្តង​។ 

​    ​ភាគហ៊ុន​របស់ Apple បាន​កើនឡើង ៣,៤ ភាគរយ​ដោយ​មួយ​សន្លឹក​ឡើងថ្លៃ ១១៥,៦ ដុល្លារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​ក្រុមហ៊ុន​បានប្រកាសថា iPhone 7 Plus និង ទូរស័ព្ទ iPhone 7 ស៊េរី​ពណ៌​ខ្មៅ​រលោង​របស់ខ្លួន​បាន​លក់ដាច់​អស់​ក្នុង​ការបញ្ជាទិញ​ទុក​មុន នៅមុន​ពេល​យកមក​ល​ក់​ក្នុង​ហាង​ទៅទៀត​៕

 

adverise with khmeread
ប្រភព៖ reuters

មតិយោបល់