adverise with khmeread Unnamed %285%29

ក្រុម​សិស្សសាលាមាន​រហស្សនាម​ "Bee Ma និង BGR" ​ឈ្លោះគ្នាតាម Facebook ណាត់ជួប​វ៉ៃ​គ្នា​នៅ​ក្រុង​បាត់ដំបង

    បាត់ដំបង ៖ ប៉ូលិស​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាត់ដំបង បាន​នាំខ្លួន​សិស្សសាលា​ប្រុស ស្រី ចំនួន​២​ក្រុម​ចំនួន ២០ នាក់​ដែល​ម្ខាង​មាន រហស្សនាម​ "Bee Ma និង BGR" ​បាន​ណាត់​ជួបគ្នា​នៅមុខ​សាលាខេត្ត​បាត់ដំបង វាយតប់​គ្នា​បង្ក​ជា​អំពើហិង្សា​នៅលើ សួនច្បារ​សាធារណៈ ជាប់​របង​មន្ទីរ​ទេសចរណ៍​ខេត្ត បាត់ដំបង ជាហេតុ​នាំ ឱ្យ​មានការ​ភ្ញាក់ផ្អើល​ថ្ងៃទី១៦ ​កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​​ និង៤០​នាទី​រសៀល។​

    ប៉ូលិស​និយាយថា ពេល​ឃាត់ខ្លួន​សាកសួរ​ពួកគេ​បាន​ប្រាប់​ប៉ូលិស​ថា ជម្លោះ​បង្ក​ហិង្សា​នេះ​កើតមាន​ចំនួន​២ លើក​ក្នុង​ថ្ងៃ​តែមួយ ដែល​លើក​ទី​១ បង្ក​នៅ​ចំណុច​សង្កាត់​ចំការ​សំរោង ពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ តែ​ជម្លោះ​នេះ​មិនទាន់​ដឹង​ឈ្នះ​ចាញ់​ក៏​ណាត់ជួប​គ្នា បង្ក​ហិង្សា​ម្តងទៀត នៅ​ចំណុច ខាងលើ ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។​

    ក្មេង​ទាំង​០២ ក្រុម​បាន​រៀបរាប់​បន្ថែមថា ក្រុម​គេ​នេះ​មាន​ឈ្មោះថា​(Bee Ma និង BGR) ផ្តើមចេញពី​ជម្លោះ​នៅក្នុង​ប្រ​ព័​ន្ឋ​ទំនាក់ទំនង​សង្គម Facebook មិន​អស់ចិត្ត​ក្រុម​នេះ បាន​ចេញមុខ​បង្កជម្លោះ​ជា​សាធារណៈ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​របៀបរៀបរយ​សង្គម​ផងដែរ​។​

    បច្ចុប្បន្ន​ក្រុម​ក្មេង​ទាំងពីរ​ក្រុម​កំពុង​ឃាត់ខ្លួន​នៅ​បរិវេណ​ស្នងការដ្ឋាន​នៅឡើយ។ លោក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តបាត់ដំបង សូម​អំពាវនាវ​ដល់​មាតា បិតា​អាណាព្យាបាល មេត្តា​ចូលរួម​តាមដាន​សកម្មភាព​រប​ស់​កូន និង​អប់រំ​ណែនាំ​កូនៗ​ឱ្យ​បានល្អ​ចៀសវាង​ប្រព្រឹត្តិ​នូវ​អំពើ​ណាមួយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ដូច​ករណីនេះ​ទៀត៕

adverise with khmeread

មតិយោបល់