adverise with khmeread Unnamed

កុងតឺន័រ​បុក​រះ​ម៉ូតូ​១០​គ្រឿង​ខណៈ​ម្ចាស់​ចត​ចូល​ផឹក​កាហ្វេ​នៅស្រុក​កៀនស្វាយ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​កុង​តឺ​ន​រ័​បុក​រះ​ម៉ូតូ​១០​គ្រឿង​កាលពី​វេលា​ម៉ោង​ជិត​៥ ព្រឹក​ថ្ងៃទី​១៧ ​កញ្ញា​ ឆ្នាំ​២០១៦ នេះ​នៅ​ចំណុចកើតហេតុ​ចន្លោះ​គីឡូម៉ែត្រ​១៨-១៩ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង ដូចខាងលើ ឈ្មោះ​ ហង្ស ដា​វីត ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​(​ខ្មែរ​) មុខរបរ បើកបរ មាន​ទីលំនៅ​ភូមិ​គ្រោ​គោ សង្កាត់​គីឡូ​តិ៍​ម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ បាន​បើករថយន្ដ​កុង តឺន​រ័​មួយគ្រឿង​ពាក់ស្លាកលេខ​ភ្នំពេញ ​3D.1624 ​ទិសដៅ​ភ្នំពេញ​អ្នក​លឿង។​

    លុះ​មកដល់​កន្លែងកើតហេតុ អ្នកបើកបរ​រថយន្ដ​កុង​តឺ​នរ ក៏​រេ​ចង្កូត​មក​បុក​ម៉ូតូ​ប្រជាពលរដ្ឋ ដែល​ចត​នៅមុខ​ហាង​កាហ្វេ​បណ្ដាល​ឱ្យខូចខាត​ម៉ូតូ ១០​គ្រឿង​។ តែ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ព្រោះ​ម្ចាស់​ម៉ូតូ​កំពុង​ផឹក​កាហ្វេ។​

    ប៉ូលិស​បន្តថា  ម្ចាស់​ម៉ូតូ​ដែល​រង​ការខូចខាត​មាន៖ ១.​ឈ្មោះ ​ស្រន ជា​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ (​ដ្រី​ម​សង់​០៣) ស្លាកលេខ​កណ្ដាល ​1C.0347 នៅ​ភូ​មិច​ន្ល​ក់​ក្រៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​, ២.​ឈ្មោះ​ ឈួន សារឿន ​ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ ​(​វេ​យ​អេស​) ស្លាកលេខ​កណ្ដាល 1Q8924​ ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​, ៣.​ឈ្មោះ​ តាត សឹង អាយុ​៦៧​ឆ្នាំ ដ្រិ​ម​សង់​១៩៩៥ ស្លាកលេខ​ក​.3204 ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​, ៤.​ឈ្មោះ ​ផេង សុខ​ណា ​ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ​ម៉ូតូ​សង់​ផែនដី ស្លាកលេខ​ ​1Q-9808​ កណ្ដាល ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​, ៥.​ឈ្មោះ ​ឈន ថន​ ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ម៉ូតូ​គុប​ជ្រុងស្លាកលេខ​ 1H5012 ​កណ្ដាល​ ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​, ៦.​ឈ្មោះ​ ម៉ៅ ​សុផល​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ​ដ្រី​ម​សង់​ ស្លាកលេខ​1BB2910​ភ្នំពេញ ​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល, ៧.​ឈ្មោះ ​ម៉ៅ ​សុខលី​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ ឌ្រី​ម​សង់ ស្លាកលេខ​ ​1BV2735​ភ្នំពេញ ភូមិ​ដូន​ស​ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​, ៨.​ឈ្មោះ​ ប៉ាន់​សារឿន ​ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ​ VIVA ស្លាកលេខ​ 1BT3364​ភ្នំពេញ ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​, ៩.​ឈ្មោះ​ ចាន់ នី​ ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ ដ្រី​ម​សង់​ ស្លាកលេខ​1A2838​កណ្ដាល​ ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ និង​១០.​ឈ្មោះ ​នៅ​ ចាន់ថន ​ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​(​សង់​កូរ៉េ​គ្នាន​ស្លាកលេខ​​)​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    បច្ចុប្បន្ន​អ្នកបើកបរ​រថយន្ដ​ជំនាញ​កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រក​កៀនស្វាយ​។​ តាម​ការសន្និដ្ឋាន​ចំពោះ​ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​កុងតឺន័រ ងងុយដេក​ពេល​បើកបរ​ទើប​បណ្ដាលឱ្យ​កើតមាន​គ្រោះថ្នាក់​នេះ៕​

adverise with khmeread

មតិយោបល់