adverise with khmeread Unnamed %287%29

ឃាត់ក្មេង​ទំនើង​វ័យជាង២០ឆ្នាំ និងជាង៣០ឆ្នាំ ៣នាក់អប់រំ​អស់២៤​ម៉ោង​

    កណ្តាល ៖ មាន​ករណី​ក្មេង​ទំនើង បង្កទំនាស់​ ២ ក្រុម​កើតឡើង​ថៃ្ង​ទី​១៦ ​កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៤ ​និង​៤០​នាទី​ល្ងាច​នៅ​ចំណុច​ខ្នង​ប្រឡាយ​អេ​ហ្សិត​ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ត្រូវ​ប៉ូលិស​ចាប់​អប់រំ​២៤​ម៉ោង។​

    ប៉ូលិស​និយាយថា ក្រុមទី​១​មាន​ជនសង្ស័យ ០៣​នាក់​គឺ​១.​ឈ្មោះ​ រឿង បោ​រិ​ន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខែ្មរ មុខរបរ លក់​ប​នែ្ល នៅ​ភូមិ​គង​ន​យ ​សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​, ២.​ឈ្មោះ​ រឿង បោ​លីន ​ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខែ្មរ មុខរបរ​កម្មករសំណង់​នៅ​ភូមិ​គង​ន​យ​សង្កាត់​កង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​និង​៣.​ឈ្មោះ ​អ៊ុក ​ចាន់​ធិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខែ្មរ មុខរបរ ជាងផ្សារដែក នៅ​ភូមិ​កោះ​ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ​វ​ត្តុ​តាង​ចាប់យក សម្ភារៈ​ និង​ដែក​ទីប មូល​០១​ដើម​ប្រវែង​០១​ម៉ែត្រ ០១​ដើម​។ ​ចំណែក​ក្រុមទី​២ មាន​គ្នា​០២​នាក់ មិន​ស្គាល់ឈ្មោះ រត់គេចខ្លួន។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​១១​ថ្ងៃ​ ជនសង្ស័យ​៣​នាក់​ខាងលើ បាននាំគ្នា​ទៅ​ដាក់​ស្បៃ​មុង​យក​ត្រី​ចង្វារ​តាម​ប្រឡាយ​។ ពេល​ដាក់​រួច ទិញ​ស្រាថ្នាំ ចំនួន​០៤​លីត្រ​យកទៅ​ផឹក។​

    លុះ ដល់​ម៉ោង​កើតហេតុ អ្នក​ទាំង​០៣​ស្រវឹង ពេល នោះ​ស្រាប់តែ មាន​ក្មេង​០១​ក្រុម​ទៀត មាន​គ្នា​០២​នាក់ មិន​ស្គាល់ឈ្មោះ ដើរមក​មើល​មង ដែល​ដាក់​​នៅ​ស្រែ​ខាងក្រោយ កន្លែង​ត្រង់​ត្រី​នោះ​ហើយ ចោទប្រកាន់ថា ក្រុម​ដាក់​ស្បៃ​ថា យក​ត្រី​និង​លួច​មង របស់ខ្លួន​ទើប​ទាក់​ពាក្យសំដី​គ្នា​ទៅវិញទៅមក រួច​យក​ដែក​បំពង់​ទីប ចេញមក​វាយ តែ​មិន​បណ្ដាលឱ្យមាន​អ្នករបួស​ទេ។​

    ក្នុងករណីនេះ ប៉ូលិស​បាន​ប្រើ​វិធានការ​អប់រំ​២៤ ម៉ោង នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល៕

adverise with khmeread

មតិយោបល់