Vic zhou main

គួ​ចា​ឡឺ​យ​និង​ភរិយា​អបអរ​កំណើត​កូនស្រី​គំរប់ ១ ខែ​

    ​លោក Vic Chou និង​នាង Reen Yu បាន​ស្វាគមន៍​កូន​ដំបូង​របស់​ពួកគេ​កាលពី​ខែ​មុន​។​

​    ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​បានប្រកាស​ការរៀប​មង្គល​ការ​របស់​ពួកគេ​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំមុន និង​មានការ​ប៉ាន់​ស្មានថា​នាង Reen អាច​នឹងមាន​ផ្ទៃពោះ​។​

​    ​យោងតាម​វេ​ប​សាយ​តៃវ៉ាន់ នាង Reen បានផ្ដល់​កំណើត​ទារក​ថ្ងៃទី ២ ខែសីហា​កាលពី​ខែ​មុន​។ បើទោះជា ប្ដី​ប្រពន្ធ​មួយគូ​នេះ​បង្ហើប​ថា​ពួកគេ​មានកូន ប៉ុន្ដែ​ពួកគេ​មិន​ចង់​ឱ្យគេ​ដឹង​ច្រើន​ពី​រឿង​លម្អិត​ថា​កូន​របស់​ពួកគេ​ស្រី​ឬក៏​ប្រុស​នោះទេ​។​

​    ​កាលពី​ថ្ងៃទី ៥ ខែកញ្ញា លោក Vic និង​អនាគត​ភរិយា​បាន​កាត់​នំ​ខេ​ក​អបអរ​កូន​ដំបូង​ទៅ​សាច់ញាតិ​និង​មិត្តភក្តិ​របស់​ពួកគេ​។ ហើយ​កាលពី​សប្ដាហ៍​មុន​អតីត​សមាជិក​ក្រុម F4 លោក Ken Chu បាន​រៀបការ​នៅ​កោះ​បាលី ដោយមាន​ការចូលរួម​គ្នីគ្នា​របស់ខ្លួន​ដូចជា Jerry Yan និង Vanness Wu ។ ក្នុង​ពិធី​មង្គល​គ្មាន​វត្តមាន​របស់ Vic ទេ ដោយសារ​ជាប់​ភារកិច្ច​ជាមួយនឹង​នាង Reen៕

មតិយោបល់