ចាប់បាន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​បញ្ជូនទៅ​តុលាការ

    ពោធិ៍សាត់ ៖ ប៉ូលិស​ខេត្តពោធិ៍សាត់​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​១៧ ​កញ្ញា​នេះ បន្ទាប់ពី​បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ មួយកន្លែង​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ អន ថន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ នៅវេលា​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅ។​

    លោក​វរសេនីយ៍ត្រី ឯម រុន អធិការ​ប៉ូលិស​ស្រុក​ក្រគរ បានឱ្យដឹងថា ការធ្វើការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ប៉ូលិស​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ឆ្នាំង ធ្វើការ​ចុះបង្ក្រាប​នៅ​ចំណុច​ផ្ទះ​មុខសញ្ញា​ចែកចាយ​ខាងលើ សមត្ថកិច្ច​ចាប់បាន​មុខសញ្ញា​ចំនួន​០២​នាក់។​

    លោក​បន្តថា ជនសង្ស័យ​ទី​១​ឈ្មោះ អន ថន ជា​មេក្លោង​ចែកចាយ​សារធាតុ​ញៀន​នៅ​ស្រុក​ក្រគរ (​រូបភាព​អត់​ពាក់អាវ​) និង​ទី​២​ឈ្មោះ សុខ ពេន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ជា​បក្ខពួក។​

    លោក​អធិការ​បាន​បន្តទៀតថា ក្រោយពី​ការចុះ​ធ្វើការ​បង្ក្រាប សមត្ថកិច្ច​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស ០១​កញ្ចប់ ក្រដាស​អាលុយមីញ៉ូម ០១​ដុំ បំពង់​ប៊ឺ​ត​សម្រាប់​ជក់​០១​ដុំ និង​ម៉ូតូ​មួយគ្រឿង​ពណ៌​ខ្មៅ បិត​តែម​ពណ៌​លឿង គ្មាន​ស្លាក​លេខ ករណីនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​តាមច្បាប់៕

14389932 1121826127904261 1831810040 n
adverise with khmeread