ចៅក្រមគណៈកម្មាធិការការប្រកួតប្រជែងរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញបានសម្រេចថាកីឡាករ Luis Suárez គួរតែទទួលការពិន័យចំនួនពីរប្រកួត បន្ទាប់ពីឧបទ្ទវហេតុដែលបានកើតឡើងបន្ទាប់ពីការប្រកួត Copa del Rey វគ្គ ១៦ ក្រុមចុងក្រោយជើងទីមួយ រវាងក្រុម Barcelona និង Espanyol។
កំណត់ត្រាការប្រកួតជាផ្លូវការរបស់អាជ្ញាកណ្តាលបានរាយការណ៍មកថា ខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យរូបនេះបានសើចចំអកទៅកីឡាករក្រុម Espanyol ដោយបាននិយាយថា "អេមកនេះ អញកំពុងចាំហ្អែង ហ្អែងរស់នៅនាំតែធ្ងន់ផែនដីទេហ្អា" ដែលបញ្ហានេះទើបជំរុញឲ្យមានទំនាស់រវាងក្រុមទាំងពីរ។
កីឡាករ Pape Diop និង Hernán Pérez របស់ក្រុម Espanyol ក៏ជាប់ពិន័យមួយប្រកួតផងដែរ។ ក្នុងករណីរបស់កីឡាករសញ្ញជាតិសេណេហ្គាល់រូបនេះ ចៅក្រមមើលឃើញថាពាក្យសម្តីរបស់គាត់ត្រូវបាននិយាយចេញមកដោយសារតែការបង្ករឿងចេញពី Suárez។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរបស់ក្រុម Barcelona រូបនេះនឹងត្រូវជាប់បម្រាមពីរប្រកួតក្នុងកម្មវីធី Copa del Rey មានន័យថារូបគេនឹងខកខានការប្រកួតក្នុងវគ្គ ១៦ ក្រុមចុងក្រោយ និងប្រសិនបើក្រុម Barcelona ឆ្លងទៅវគ្គបន្ទាប់ រូបគេក៏នឹងខកខានជើងទីមួយក្នុងវគ្គ ១/៨ ដែរ។
បន្ទាប់ពីស្វែងយល់នៃការសម្រេចចិត្តរបស់គណៈកម្មធិការរួចមក ក្រុមអ្នកមានបុណ្យ Barcelona បានចេញសេចក្តីថ្លែងការណ៍ថាពួកគេមានបំណងក្នុងការដាក់ពាក្យបណ្តឹងឧទ្ធរណ៍ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មមួយនេះ៕
