adverise with khmeread 14285777 1121827967904077 1609276137 o

បញ្ជូន​បុគ្គលិក​ក្រុម​ហ៊ុន ​DKSH​​ ២​នាក់​ដាក់ពន្ធនាគារ​ពីបទ​​រំលោភ​លើ​ទំនុកចិត្ត

    កំពង់ចាម ៖ លោក អ៊ុំ ចាន់ថុល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីការ​បង្គាប់​ឱ្យឃុំខ្លួន​លេខ​៥៥៧,៥៥៨ ឃ​.​ខ ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ សម្រេច​ឱ្យ​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន​០២​នាក់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ០១​ករណី​ហើយ​បាន​បញ្ជូនទៅ​ឃុំខ្លួន​រួចហើយ។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ ១.​ឈ្មោះ សុខ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុម​ហ៊ុន ​DKSH ទីកន្លែង​កំ​ណើ​ត​ភូមិ​ក្បាល​អូរ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ខេត្តកំពង់ចាម អាស័យដ្ឋាន​បច្ចុប្បន្ន ភូមិ​ក្បាល​អូរ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ និង​២. ឈ្មោះ ហៃ តារា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុម​​ហ៊ុន​ DKSH ទីកន្លែង​កំ​ណើ​ត​ភូមិ​អូរឫស្សី​២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​អាស័យដ្ឋាន​បច្ចុប្បន្ន ភូមិ​ក្រឡា ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៣ ខែកញ្ញា​ ឆ្នាំ​២០១៦ កម្លាំង​របស់​ការិយាល័យ​​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​រំលោភ​លើ​ទំនុកចិត្ត​០១​ករណី នៅ​ភូមិ​ទី​១៤ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៦ ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា ៣៩១ និង​៣៩២ នៃ​ក្រម​ព្រ​ហ​ហ្ម​ទណ្ឌ​៕

adverise with khmeread

មតិយោបល់