adverise with khmeread 1

ប៉េអឹម​សរុប​ម្តង​បង្ក្រាបបាន​១៣​នាក់​ពាក់ព័ន្ធ​ជួញ​និង​ប្រើ​គ្រឿងញៀន​

    បន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ជា​បន្តបន្ទាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១៣​នាក់ ក្នុងភូមិ​សាស្ត្រ ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ហើយ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​១៧​ កញ្ញា​នេះ។​

    កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​សាកសួរ​ជនសង្ស័យ និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ រហូតដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៥ ខែ​-​ឆ្នាំ​ដដែល កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មង្គល​បូរី ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​លើ​ការងារ​បទល្មើស​គ្រឿងញៀន បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន១៣​នាក់ (​ប្រុស១២​នាក់ , ស្រីម្នាក់)​។​

    ក្នុងការ​ឃាត់ខ្លួន​នោះ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរីសោភ័ណ​ចំនួន​3​នាក់ (​ជួញដូរ​គ្រឿងញៀន​ម្នាក់ , ប្រើប្រាស់២នាក់​) ក្នុងភូមិ​សាស្ត្រ​ស្រុក​មង្គល​បូរី​ចំនួន១០​នាក់ (​ជួញដូ​គ្រឿងញៀន​៥នាក់, ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​)​ និង​ដកហូត​វត្ថុតាង​រួមមាន៖ គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹក​ក​ចំនួន​៥​កូន​ថង់​ស្មើនឹង​២,៤៧ ក្រាម​, ម៉ូតូ​ចំនួន​៥គ្រឿង​, ទូរស័ព្ទដៃ​ចំនួន១៦គ្រឿង​, នាឡិកាដៃ​ចំនួន២​គ្រឿង​, ពូថៅ​ចំនួន​១, កាំបិត​ចំនួន៣, កងដៃ​លោហៈធាតុ​ពណ៌​លឿង​ចំនួន​៣​កង​, ចិញ្ចៀន​លោហៈធាតុ​ពណ៌​លឿង​ចំនួន២​វង់​, កូន​ថង់​កិប សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួនធំ​, និង​សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៣​នាក់ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់