adverise with khmeread 1

លេងអត់កើត? Mourinho ចេញមុខការពារទម្រង់លេងរបស់ Pogba ម្តងទៀត

    ​Jose Mourinho បានចេញ​មុខមក​ការពារ​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​លើ​ពិភពលោក Paul Pogba របស់​បិសាច​ក្រហម Manchester United ហើយ​បាន​ទទូចថា គាត់​នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​ឆាប់ៗ​នេះ​ដើម្បីឱ្យ​សម​នឹង​តម្លៃ ៨៩​លាន​ផោន (​ជិត​១១៦​លាន​ដុល្លារ​) របស់គាត់​។

​    ​ខ្សែបម្រើ​កណ្តាល Pogba បានបង្ហាញ​នូវ​ទម្រង់​លេង​ដ៏​អន់​ដទៃទៀត​ក្នុងការ​ប្រកួត​បរាជ័យ ១-០ ក្រោម​ដៃ Feyenoord នៅ​ដំណើរ​ប្រជែង​ពាន Europa League របស់​បិសាច​ក្រហម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​ដ៏​សង្វេគ​នៅក្នុង​ជំនួប​ធំ​របស់​ក្លឹប Manchester derby កាលពី​ចុង​សប្តាហ៍​មុន​។​

​    ​ប៉ុន្តែ Mourinho ដែល​ទទួលស្គាល់ថា Pogba មានការ​ខ្វះខាត​ច្រើន​បំផុត​ក្នុង​បញ្ចេញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់គាត់​នៅ​រាត្រី​នោះ និង​បានចេញ​មុខមក​ការពារ​ការសម្រេចចិត្ត​របស់​បិសាច​ក្រហម​ក្នុងការ​បំបែក​កំណត់ត្រា​ផ្ទេរ​ដើម្បី​ចុះហត្ថលេខា​ទិញយក​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ​រូបនេះ​ពី​ក្លឹប​ជើងឯក​អ៊ីតាលី​សេះបង្កង់ Juventus កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បញ្ជាក់ថា "​តម្លៃ​កំណត់ត្រា​ពិភពលោក គឺ​តែងតែ​ជា​សំណួរ​ដែល​នឹង​បើកចំហ​រហូតដល់​នរ​ណា​ម្នាក់​បំបែក​កំណត់ត្រា​មួយ​នេះ​បាន​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ប៉ុន្តែ​មាន​ក្លឹប​ខ្លះ​បាន​ចំណាយ ២០​លាន​ផោន ៣០​លាន​ផោន ឬ​៤០​លាន​ផោន ដែលជា​ការចំណាយ​ធំ​ជាង​អ្វីដែល​បិសាច​ក្រហម​បាន​ចំណាយ​សម្រាប់ Paul ដោយសារតែ​អ្នក​បាន​បង្កើត​ទំនាក់ទំនង​មួយ​រវាង​អ្វីដែល​អ្នក​បាន​ចំណាយ និង​ចំណូល​របស់​ក្លឹប ហើយ​អ្នក​ដឹងថា​ក្លឹប​ដទៃទៀត​កំពុង​ចំណាយ​ប្រាក់ ២០​លាន​ផោន ៣០​លាន​ផោន ឬ​៤០​លាន​ផោន​គឺជា​ចំនួន​ដ៏​ធំ​មួយ​ជាង​អ្វីដែល​យើង​បានធ្វើ​"​។​

​    ​"​ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ Paul បំភ្លេច​ពី​រឿង​ទាំងនោះ ហើយ​លេង​បាល់​របស់គាត់​។ គាត់​មិន​ការប្រកួត​កម្តៅ​សាច់ដុំ​មុន​បើក​រដូវ​កាល ឬ​លេង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន​អឺរ៉ុប​ឡើយ ដែល​គាត់​ស្ថិតនៅ​ថ្ងៃ​ឈប់សម្រាក ហើយ​បន្ទាប់មក​ត្រឡប់​មកលេង​បាល់​វិញ​។ វា​គឺ​ធម្មតា​ដែល​ស្ថិតនៅក្នុង​សប្តាហ៍​ដំបូង គាត់​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង​ដែល​គាត់​បានធ្វើ​នៅក្នុង​ការប្រកួត​ដំបូង​"​។

​    ​"​វា​គឺ​ធម្មតា​ដែល​បន្ទាប់ពី​ការប្រកួត​ដំបូង​គាត់​មានការ​ថយចុះ​បន្តិចបន្តួច ប៉ុន្តែ​ខ្ញុំ​ពិតជា​ពោរពេញ​ទៅដោយ​ជំនឿ​ទៅលើ​គាត់ ដោយសារតែ​ខ្ញុំ​ដឹងថា​កីឡាករ​ដូច​គាត់​គឺមាន​លក្ខណៈ​ដូចម្តេច ខ្ញុំ​ដឹងថា​គាត់​គឺ​ពិតជា​សម្លាញ់​ដ៏​ល្អ​ម្នាក់​ជាមួយនឹង​មហិច្ឆតា​ជាច្រើន​។ ដូច្នេះ ទម្រង់​លេង​របស់គាត់​នឹង​ត្រឡប់មក​ធម្មជាតិ​វិញ ហើយនឹង​ត្រឡប់មក​ជាមួយនឹង​ការកែលម្អ​ក្រុម ពេលដែល​ក្រុម​កែលម្អ គាត់​នឹង​កែលម្អ​បាន​ដូចគ្នា​។ គ្មាន​បញ្ហា​អ្វី​ឡើយ​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់