adverise with khmeread 14393178 1121884374565103 1884293842 o

សន្តិសុខ​កា​ស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន ដេកស្លាប់​ដោយ​ស្ងៀមស្ងាត់​

    បន្ទាយមានជ័យ ​៖ សន្តិសុខ​កាស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន ម្នាក់​បាន​ដេកស្លាប់​ដោយ​ស្ងៀមស្ងាត់ ហើយ​បើតាម​សមត្ថកិច្ច​បាន​អះអាងថា ស្លាប់​ដោយសារ​គាំងបេះដូង។​

    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា នៅវេលា​ម៉ោង​៩​ ​និង​៣៩​នាទី ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​សន្តិសុខ​ម្នាក់​ដេកស្លាប់​នៅ​ចំណុច​អាគារ​ស្នាក់នៅ​បុគ្គលិក កា​ស៊ី​ណូ​ហ្គោល​ឌិន​ក្រោ​ន ស្ថិតនៅ​ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    លោក​អនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឈុន ណា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​សន្តិសុខ​កាស៊ីណូ​ហ្គោ​ឌិន​ក្រោ​ន មាន​ស្រុកកំណើត​នៅ​ភូមិ​ស្ទឹងត្រង់ ឃុំ​ស្ទឹងត្រង់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

    លោក​ចាន់ រដ្ឋា បន្តថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​។ សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​កាន់​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់