adverise with khmeread 1

តុលាការអាជ្ញាកណ្តាលកីឡា ដកបម្រាមពី Real Madrid បណ្តោះអាសន្នទាក់ទិនការទិញកីឡាករបរទេសក្រោមអាយុ

​    ​អធិរាជ​ស Real Madrid បានទទួល​ជ័យជម្នះ​មួយផ្នែក​តូច​នៅក្នុង​ការតវ៉ា​ប្រឆាំងនឹង​សហព័ន្ធ​បាល់​ពិភពលោក FIFA របស់​ពួកគេ ជុំវិញ​ការចុះហត្ថលេខា​ទិញ​កីឡាករ​បាល់ទាត់​មិនទាន់​គ្រប់​អាយុ បន្ទាប់ពី​តុលាការ​អាជ្ញាកណ្តាល​កីឡា (Court of Arbitration for Sport--CAS) ដក​បម្រាម​របស់ខ្លួន​លើ​បណ្តឹងឧទ្ធរណ៍​ជា​បណ្តោះអាសន្ន​។​

​    ​ការសម្រេចចិត្ត​នេះ​មានន័យថា កីឡាករ​ចំនួន​ប្រាំ​បីនាក់ រួមទាំង Theo និង Elyaz ដែលជា​កូនប្រុស​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង​របស់​ក្រុម​អធិរាជ​ស Zinedine Zidane អាច​លេង​ឱ្យ​ក្រុមយុវជន​របស់ខ្លួន​រៀងរាល់​ប្រកួត​បាន រហូតដល់​ការសម្រេចចិត្ត​បណ្ដឹងឧទ្ធរណ៍​បានកើត​ឡើង​។​

​    ​CAS បានសម្រេច​ដក​បម្រាម​បណ្តោះអាសន្ន នៅពេលដែល Real Madrid ប្តឹង​សារទុក្ខ​ប្រឆាំង​ការដាក់ទណ្ឌកម្ម ចេញ​ដោយ FIFA​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ដោយ​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប​មួយ​នេះ​កាលពី​ថ្ងៃ​សុក្រ​៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់