adverise with khmeread 1

Arsene Wenger លាតត្រដាងពីផែនការប្រែក្លាយ Granit Xhaka ទៅជាកំពូលតារាបាល់ទាត់

    ​Arsene Wenger ទទូចថា Granit Xhaka ឆាប់ៗ​នេះ នឹង​បង្ហាញ​មូលហេតុ​ដែល​គាត់​ជា​កីឡាករ​លេចធ្លោ​នៃ​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ និង​ជា​ចម្លើយ​ដើម្បី​ស្រាយ​បញ្ហា​របស់​កាំភ្លើង​ធំ Arsenal ។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​រូបនេះ បាន​ប្រាប់​ទៅកាន់​ខ្សែបម្រើ​តម្លៃ​ខ្លួន ៣៥​លាន​ផោន​របស់គាត់​របស់គាត់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ថា ខ្លួន​ចង់ឱ្យ​គាត់​ក្លាយទៅជា​ខ្សែបម្រើ box-to-box (​មាន​ឥទ្ធិពល​ទាំង​តំបន់​ខាងលើ​និង​ខាងក្រោម​) ម្នាក់ ហើយ​សន្យាថា​តារាបាល់ទាត់​អន្តរជាតិ​ស្វី​សរូប​នេះ​នឹង​ទទួលបាន​សិទ្ធិ​ចូលរួម​ការប្រកួត​ច្រើន​ទៀតផង​។​

​    ​Xhaka បានបង្ហាញ​ខ្លួន​បាន​ចំនួន​បី​លើក​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ក្នុងការ​ចាប់ផ្តើម​បើកឆាក​រដូវ​កាល​នេះ ដែល​គាត់​បាន​ប្រជែង​ចាប់យក​ទីតាំង​របស់គាត់​ជាមួយនឹង Francis Coquelin ហើយ Wenger ពិចារណា​ជាស្រេច​ដើម្បី​ដាក់ឱ្យ​ខ្សែបម្រើ​វ័យ ២៣​ឆ្នាំ​រូបនេះ​ចូលក្នុង​ឈុត ១១​នាក់​ដំបូង​នៅ​ឯកា​ប្រកួត​ជាមួយនឹង Hull នា​រាត្រី​នេះ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់