adverise with khmeread 1

Samuel Umtiti ថា​នឹង​ប្តូរ​ពណ៌​សក់​របស់គាត់​ទៅជា​ពណ៌​ទង់ដែង ប្រសិនបើ Barcelona ឈ្នះ Champions League

​    ​ខ្សែ​កណ្តាល​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ​ចំណូល​ថ្មី Samuel Umtiti បាន​សន្យាថា​នឹង​ប្តូរ​ពណ៌​សក់​របស់ខ្លួន​ទៅជា​ពណ៌​ទង់ដែង ប្រសិនបើ​ក្លឹប​មួយ​នេះ​ឈ្នះ​ពាន Champions League ក្នុង​រដូវ​កាល​នេះ​។​

​    ​Lionel Messi គឺជា​តួអង្គ​ដំបូង​គេ​ដែល​បាន​ប្តូរ​ពណ៌​សក់​របស់ខ្លួន​អំឡុង​ថ្ងៃ​ឈប់សម្រាក​រដូវក្តៅ​ក្នុង​តំបន់​អឺរ៉ុប​របស់គាត់ ខណៈដែល Neymar បាន​ប្រញាប់ប្រញាល​ប្តូរ​ពណ៌​ឱ្យ​ស៊ី​ស្ទីល​តាម​មិត្ត​រួម​ក្រុម​របស់គាត់​ដែរ​។​

​    ​ហើយ​បន្ទាប់ពី​ទទួលបាន​លទ្ធផល​ដ៏​ត្រជាក់ត្រជុំ​ក្នុង​ជ័យជម្នះ ៧-០ ទៅលើ Celtic នៅ​ការបើកឆាក Champions League ក្នុង​ពូ​ល​ដំបូង​របស់​ពួកគេ Umtiti បាន​ប្តេជ្ញា​ដើម្បី​រក្សារ​និន្នាការ​របស់ខ្លួន ប្រសិនបើ​ក្លឹប​ឆ្លង​ផុត​ឧបសគ្គ​ទាំងអស់​ក្នុង​ដំណើរ​ប្រជែង​មួយ​នេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​បានបញ្ជាក់​ទៅកាន់​កាសែត Cadena SER ថា "​ប្រសិនបើ​យើង​ឈ្នះ Champions League ខ្ញុំ​នឹង​ប្តូរ​សក់​ទៅ​ពណ៌​ទង់ដែង​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់