Untitled 1

អ្នកកាសែត​ញូវយ៉ក​ប៉ុស្តិ៍​សាក​បង្គន់​មាស​មុនគេ​! ស្តាប់​អារម្មណ៍​របស់គាត់​ពិត​ជា​មិន​គួរឱ្យ​ជឿ​

    ​បង្គន់​ស្រោបមាស ១៨ កា​រ៉ាត់​ស្នាដៃ​របស់​សិល្បករ​លោក Maurizio Cattelan ទើបតែ​សម្ពោធ​ថ្មីៗ​នេះ ត្រូវបាន​អ្នកយកព័ត៌មាន​របស់​វេ​ប​សាយ NY Post លោក Chris Perez បាន​ទៅ​សាក​មុនគេ​បាត់ទៅហើយ​។​

​    ​លោក​និយាយថា គាត់​មាន​អារម្មណ៍​ដូចជា​ព្រះមហាក្សត្រ​នៅ​សារមន្ទីរ Guggenheim Museum នោះ​អ៊ីចឹង នៅពេល​ដាក់​គូថ​អង្គុយ​ពីលើ​បង្គន់​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

​    ​ថ្វីបើ​បង្គន់​នោះ​ស្រោបមាស​ក៏ពិតមែន ប៉ុន្ដែ​គាត់​ត្អួ​ញ​ត្អែ​រថា​ក្រដាស​គ្រើម និង​ធម្មតា ហើយ​អត់​មាន​កញ្ចក់​ទេ​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​តិចតួច ដោយ​បង្គន់​គឺជា​មាស​"​។ ពិតណាស់ ប្រសិនបើ​អ្នក​ចង់​ចូលទៅ​បង្គន់​នោះ​បត់ជើងធំ​តូច អ្នក​ត្រូវ​បង់ប្រាក់ ២៥ ដុល្លារ​ដើម្បី​មាន​សិទ្ធិ​ចូលទៅ​ប្រតិបត្តិការ​។ លោក Chris Perez បាន​ចូលទៅ​បង្គន់​នោះ ប្រហែល ២០ នាទី​ទើប​ចេញ​មកវិញ ដោយ​បត់ជើង​ផង ថត Selfies ផង​ចូល​ឱ្យអស់​ថ្លៃ ២៥ ដុល្លារ​តែម្ដង​៕

 

ប្រភព៖ New York Post

អ្នកនឹងចូលចិត្ត

មតិយោបល់