adverise with khmeread 1

អស់ពី​រឿង​កូន​វាយ​ម្តាយ​របួសធ្ងន់​នៅ​...​ឥឡូវ​ចូល​វគ្គ​ប្តី​វាយ​ប្រពន្ធ​ដេកពេទ្យ​ម្តង

    កោះកុង ៖ អស់ពី​រឿង​កូន​វាយ​ម្តាយ​របួសធ្ងន់​នៅ​ស្រុកស្រែ​អំបិល ឥឡូវ​ចូល​វគ្គ​ប្តី​វាយ​ប្រពន្ធ​ម្តង​ត្រូវ​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ  ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​រសៀល​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៦ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​យក​ដុំថ្ម​វាយ​ក្បាល​ប្រពន្ធ​របួសធ្ងន់។​

    ប៉ូលិស​និយាយថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​រវាង​ប្តី និង​ប្រពន្ធ នៅ​ចំណុច​ភូមិ​-​ឃុំ​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ  បង្ក​ដែល​ឡើង​ដោយ​ឈ្មោះ យី វណ្ណៈ (​ជា​ប្តី​) អាយុ៤៩​ឆ្នាំ បាន​យក​ដុំថ្ម​គប់ ជនរងគ្រោះ​ឈ្មោះ ឆាយ សុ​ផុន (​ជា​ប្រពន្ធ​) អាយុ៤១ឆ្នាំ បណ្តាល​ឱ្យរងរបួស​ធ្ងន់ បែកក្បាល។ ​មូលហេតុ​ស្រវឹងស្រាទាស់សម្តី​គ្នា។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​កំពុង​សាកសួរ​នៅ​ក្រុង​ខេមរភូមិន្ទ​ដើម្បី​ចាត់ការ​តាមច្បាប់ ហើយ​ប្រពន្ធ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ឬ​ពេទ្យ​បង្អែក​ស្រុក​៕​

adverise with khmeread

មតិយោបល់