adverise with khmeread Feature image

បបូរមាត់​អាច​ប្រាប់​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នក​ច្បាស់​ដូច​ថ្ងៃ​

​    ​វិជ្ជា​ទស្សន៍ទាយ​បបូរមាត់​គឺជា​ទ្រឹស្តី​បែប​វិទ្យាសាស្ត្រ​ក្នុងការ​បកស្រាយ​អំពី​ចំណុច​ពិសេស​នៃ​បុគ្គលិកលក្ខណៈ​របស់​មនុស្ស តាមរយៈ​ការវិភាគ​ទៅលើ​ទម្រង់​របស់​បបូរមាត់​។ អ្នកជំនាញ​ខាង​វិជ្ជា​ទស្សន៍ទាយ​បបូរមាត់ លោកស្រី Jilly Eddy បាន​អះអាងថា ផ្អែក​តាម​ការសិក្សា​ទម្រង់​បបូរមាត់​រយៈពេល ៣០ ឆ្នាំ​របស់​លោកស្រី លោកស្រី​បានកំណត់​ឃើញ​ការជាប់​ទាក់ទង​គ្នា​ដ៏​គួរឱ្យកត់សម្គាល់​រវាង ចំណុច​ពិសេស​នៃ​បុគ្គលិកលក្ខណៈ​របស់​មនុស្ស និង​ទ្រង់ទ្រាយ​របស់​បបូរមាត់​។

​    ​ដំបូង​វា​ស្តាប់ទៅ​ដូចជា​ចម្លែក ប៉ុន្តែ​ដំណើរការ​ទស្សន៍ទាយ​លើ​មុខមាត់​បានកកើតឡើង​តាំងពី ៣០០០ ឆ្នាំមុន​មកម្ល៉េះ ដែល​គ្រានោះ​គឺ​គេ​អនុវត្ត​តាមបែប​សាសនា​តាវ​ហៅថា មៀន​ស៊ាំ​ង (Mien Shiang)​។ វិជ្ជា​ទស្សន៍ទាយ​បបូរមាត់​បានរួម​បញ្ចូល​គ្នា​រវាង​សមាសធាតុ​នៃ​ក្បួន​របស់​ចិន និង​ចំណេះដឹង​ផ្នែក​រោគ​សើ​ស្បែក​របស់លោក​ខាងលិច​ដើម្បី​កំណត់ថា​តើ​បបូរមាត់​របស់​អ្នក​អាច​ប្រាប់​បាន​អ្វីខ្លះ​អំពី​បុគ្គលិកលក្ខណៈ​របស់​អ្នក​។ មើល​នូវ​រូបរាង​បបូរមាត់​ទូទៅ​ទាំង ៧ ដូចខាងក្រោម​រួច អ្នកនឹង​មានការ​ភ្ញាក់ផ្អើល​ដែល​បានដឹងថា ការលើកឡើង​តាម​វិជ្ជា​មើល​បបូរមាត់​ពិត​ជាស​ម​ហេតុ​សម​ផល​មែន​។ អ្នក​ក៏​ប្រហែល​ដឹងថា​បបូរមាត់​របស់​អ្នក​ផ្ទាល់​ប្រាប់​រឿងរ៉ាវ​អ្វីខ្លះ​ដល់​អ្នក​ផងដែរ​។

​    ​* ជាធម្មតា​យើង​មាន​បបូរមាត់ ៤ តំបន់​ខុសគ្នា​
​    ​គេ​អាច​ទស្សន៍ទាយ​បបូរមាត់​តាមរយៈ​តំបន់​ទាំង​បួន​ចំណុច​នេះ ក្នុងនោះ​មាន ១. ខ្សែ​ធម្មជាតិ ២. រឹមបបូរមាត់​លើ ៣. ចុង​បបូរមាត់ និង ៤. រឹមបបូរមាត់​ក្រោម​។ ការជាប់​ទាក់ទង​គ្នា​ក្នុង​ទំហំ ទ្រង់ទ្រាយ ភាព​ពេញ​របស់​បបូរមាត់ និង​វង់​ជុំវិញ​បបូរមាត់​អាច​ប្រាប់​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នក​បាន​តាមរយៈ​ការវិភាគ​ដូចខាងក្រោម​៖

១. បបូរមាត់​រាង​បេះដូង​
​    ​មនុស្ស​បបូរមាត់​រាង​បេះដូង​គឺជា​មនុស្ស​ដែលមាន​មនោសញ្ចេតនា​ស្នេហា​ជ្រាលជ្រៅ និង​មាន​ភាពឆើតឆាយ​ទាក់ទាញ​ពី​កំណើត​។ ពួកគេ​ជាម​នុស្ស​ពោរពេញ​ដោយ​ការច្នៃប្រឌិត ស្វាហាប់ ឆ្លាត និង​គិត​បាន​រហ័ស​។ បបូរមាត់​រាង​បេះដូង​ក៏​អាច​បង្ហាញ​ផងដែរ​អំពី​ឆន្ទៈ​ដ៏​មោះមុត និង​សំដីសំដៅ​ពោរពេញ​ដោយ​ការពិចារណា​។

២. បបូរមាត់​ស្តើង​
​     មនុស្ស​បបូរមាត់​ស្តើង​តែងតែមាន​ទំនោរ​ជំទាស់​នឹង​សង្គម​។ ពួកគេ​ចង់​ឯករាជ្យភាព​លើ​ខ្លួនឯង និង​ចូលចិត្ត​ធ្វើឱ្យ​អ្វីមួយ​ស្ថិតក្រោម​ម្ចាស់ការ​របស់ខ្លួន​ជានិច្ច​។ ពួកគេ​ក៏មាន​មហិច្ឆតា​ខ្ពស់ និង​កម្លាំង​ជម្រុញ​ទឹកចិត្ត​ខ្ពស់​ផងដែរ ហើយ​ថែមទាំង​អាច​ជោគជ័យ​ជាងគេ​ថែម​ទៀតផង​។ តែ​ទោះយ៉ាងណា ពួកគេ​ក៏​ចេះ​យកចិត្តទុកដាក់​លើ​អ្នកដទៃ និង​ឆាប់​ដាក់​មនោសញ្ចេតនា​ចំពោះ​មនុស្ស​គ្រប់គ្នា​ដែរ​។

៣. បបូរ​មាត់ធំ​
​    ​មនុស្ស​បបូរ​មាត់ធំ​បង្ហាញថា​គេ​ជា​មនុស្ស​មាន​ភាពស្វាហាប់ និង​រួសរាយ​រាក់ទាក់​។ ការ​នេះ​បានធ្វើឱ្យ​ពួកគេ​ជា​មនុស្ស​ឆាប់​ចុះ​ចំណោម​ក្នុងសង្គម ជាហេតុ​ធ្វើឱ្យ​ពួកគេ​សម្បូរ​មិត្តភក្តិ​ច្រើន​។ ពួកគេ​មិន​ងាយ​នឹង​ធ្វើតាម​សម្តី​អ្នកដទៃ​ទេ ប្រការនេះ​បានធ្វើឱ្យ​ពួកគេ​មាន​ភាពជា​អ្នកដឹកនាំ​ក្នុង​ខ្លួន​។ ពួកគេ​ក៏​ជា​មនុស្ស​ដែល​ចង់ឱ្យ​កិច្ចការ​ទាំងឡាយ​ធ្វើឡើង​បានល្អ​ឥតខ្ចោះ​ផងដែរ​។

៤. បបូរមាត់​ពេញ
​    ​មនុស្ស​បបូរមាត់​ពេញ​គឺជា​ប្រភេទ​មនុស្ស​ដែល​ពោរពេញ​ដោយ​ស្មារតី​អប់រំ​ប្រដែប្រដៅ និង​ចិ​ត្ដ​មេ​ត្ដា​ករុណា​។ ចំពោះ​ស្ត្រី មនុស្ស​បែបនេះ​សុទ្ធសឹង​ជា​ម្តាយ​ដ៏​ល្អ​។ មនុស្ស​មាន​បបូរមាត់​ពេញ​គឺ​ពោរពេញ​ដោយ​ជំនឿ​ជាក់ និង​ភាពក្លាហាន​។ ពួកគេ​ពូកែ​បង្កើត​មិត្ត​ល្អៗ ហើយ​ប្រសិនបើ​បបូរមាត់​ពេញ​ខ្លាំង​ទៀត​នោះ ពួកគេ​រឹតតែ​មាន​ក្តីមេត្តា​ករុណា​។

៥. បបូរមាត់​មូល
​    ​មនុស្ស​បបូរមាត់​មូល​គឺជា​មនុស្ស​ដែល​គេឯង​ចូលចិត្ត​អាណិត​ស្រឡាញ់​ច្រើន និង​ជាម​នុស្ស​ដែល​ចូល​ចិត្តការ​ផ្សងព្រេង​។ ពួកគេ​មាន​ភាព​ខ្លាំងក្លា ជឿជាក់ និង​មិន​ខ្លាច​ការប្រថុយប្រថាន​នោះទេ​។ ដោយហេតុ​ផល​នេះ ពួកគេ​អាច​សម្រេចបាន​ភាពជោគជ័យ​ដ៏​អស្ចារ្យ និង​បរាជ័យ​ដ៏​ត្រ​ដាប​ផងដែរ​។ ពួកគេ​ក៏​ជា​មនុស្ស​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ទាក់ទាញ​ផងដែរ​។

៦. បបូរមាត់​រាបស្មើ​និង​ពុំ​សូវ​មាន​រឹមបបូរមាត់​លើ​
​    ​មនុស្ស​បបូរមាត់​រាប​ស្មើ​បែបនេះ​ពុំ​សូវ​ចេះ​ខ្មាស់អៀន ឬ​ឆាប់​រំភើប​រំជើបរំជួល​អ្វី​នោះទេ​។ មនុស្ស​បបូរមាត់​របៀប​នេះ​គឺ​ពោរពេញ​ដោយ​ការពិចារណា និង​អាច​ធ្វើជា​ដៃគូ​អនាគត​ដ៏​ល្អ​។

៧. បបូរមាត់​កណ្តាល​នៅ​ផ្នែក​លើ​និង​ក្រោម​ក្រាស​ដូចគ្នា
​    ​មនុស្ស​បបូរមាត់​បែបនេះ​ចូលចិត្ត​ឱ្យគេ​ចាប់អារម្មណ៍​មកលើ​ខ្លួន​។ ពួកគេ​ពូកែ​សម្តែង​ច​រិ​ក​ខាងក្រៅ​ឱ្យគេ​ចាប់អារម្មណ៍​ណាស់ ហេតុ​ដូច្នេះហើយ​មនុស្ស​ជំពូក​នេះ​ពិបាក​នឹង​យកមក​ធ្វើជា​គូ​អនាគត​ណាស់​៕ 

adverise with khmeread
ប្រភព៖ ឌី​ប្លាយ​

មតិយោបល់