ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះរួមមានមេភូមិលូ, ប្រជាការពារ, ប៉ូលិសប៉ុស្តិ៍បានសហការជាមួយកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ បានចុះបង្ក្រាបអ្នកជួញគ្រឿងញៀននៅចំណុចក្រុមទី៨ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវដោយចាប់បានជនសង្ស័យចំនួន២នាក់និងវត្ថុតាងមួយចំនួនកាលពីវេលាម៉ោង១៥ និង១៥នាទីថ្ងៃ១៧ កញ្ញា ឆ្នាំ២០១៦នេះ។
ប៉ូលិសនិយាយថា ឈ្មោះ ង្វៀង ហាវហាំង ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិយួន និងកូនប្រុសឈ្មោះ ង្វៀង យ៉ាំងហូម ភេទប្រុស អាយុ ២០ឆ្នាំ ថ្នាំញៀន៥៦កញ្ចប់តូច និងដាវចំនួន៦ដើម។
ជនសង្ស័យទាំងពីរនាក់និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការប៉ូលិសខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត៕
