adverise with khmeread Unnamed %285%29

ក្មេងប្រុស​អាយុ​១៦​ឆ្នាំ​លង់ទឹក​ស្លាប់​ចំណុចដើម​អា​ទាំង​ ​(អាជ្ញាធរ​គួរ​ដាក់​កម្លាំង​ប្រចាំការ​នៅ​ទីនោះ​)

    កណ្តាល ៖ មាន​ករណី​សិស្សសាលា​អាយុ​១៦​ឆ្នាំ​ម្នាក់​លង់ទឹក​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ​កញ្ញា​​ ឆ្នាំ២០១៦ ​នេះ​នៅ​ចំណុច ដើម​អា​ទាំង (​ក្រុម​ហ៊ុន​7NG) ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​អឿន ម៉េង​លាង ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ ជនជាតិខ្មែរ មុខ​រមរ​សិស្ស​មាន​ទីលំនៅ​ភូមិ​វិហារ​ខ្ពស់ ឃុំ​វិហារ​ខ្ពស់ ក្រុង​សួង ខេត្ត​ត្បូ​ង​ឃ្មុំ​ (បាត់​ខ្លួន​) ​មាន​ម្តាយ​ឈ្មោះ ហេង លីដា អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​​ស្នាក់នៅ​ក្នុង​ក្រុម​ហ៊ុន ​7NG ភូមិ​ព្រៃ​ចាស់ ​ឃុំ​វិហារ​សួ​គ៍ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​មកលេង​ម្តាយ​ដែល​ស្នាក់នៅ​ក្នុង​ក្រុម​ហ៊ុន ​7NG ​ធ្វើការ ជា​កម្មករ​រោងចក្រ នៅពេល​កើតហេតុ​ជនរងគ្រោះ ​និង​មិត្តភក្តិ​បានមក​ងូតទឹក​លេង​នៅ​ស្ទឹង​បឹង​អា​ទាំង។​

    ពេល​កំពុង​ងូតទឹក​លេង​នោះ​ក៏​រអិល​ជើង​ធ្លាក់ទឹក​ជ្រៅ​ហើយ​ទឹក​គួច​បណ្តាល​លង់ទឹក បាត់​ខ្លួន​រក​មិនទាន់​ឃើញ។​ បងប្អូន​កំពង់​ជួល​ទូក​មុជ​រក​ជនរងគ្រោះ បន្តទៀត​។​

    គួរ​បញ្ញា​ក់ថា នៅ​តំបន់​នោះ រៀងរាល់ឆ្នាំ​ពេល​ទឹកទន្លេ​ឡើង មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី តែងតែ​ទៅលេង​ទឹក​ហូរ​នៅ​ទីនោះ ហើយ​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​និយាយថា "​ស្ទើរ​រាល់​ឆ្នាំ​តែងតែមាន​មនុស្ស​លង់ទឹក​ស្លាប់​"។ ពួកគាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គួរតែ​ដាក់​កម្លាំង​ប្រចាំការ និង​មាន​អាវ​ពោង​សម្រាប់​អ្នក​ចុះ​ហែល​ទឹក ពីព្រោះ​ទីនោះ​បាន​ក្លាយជា​តំបន់​ទេសចរណ៍​សម្រាប់​កម្សាន្ត​សប្បាយ​នៅ​រដូវ​ទឹក​ឡើង​ម្តងៗ។​ ម្យ៉ាងទៀត​បើ​រៀបចំ​បានល្អ​អាជ្ញាធរ​អាច​នឹង​រក​ចំណូល​ចូល​ឃុំ​ស្រុក​បាន​ថែមទៀត៕

adverise with khmeread

មតិយោបល់