adverise with khmeread 1

ល្បិច​ថ្មី​មួយ​នេះ​ជួយ​ឱ្យ​សម្លៀកបំពាក់​បោកគក់​ប៉ុន្មាន​ដង​ក៏​មើលទៅ​នៅតែ​ថ្មី​!

    ​គ្មាន​អ្វីដែល​អាក្រក់​ជាង​ស្នាម​ប្រឡាក់ និង​ពិបាក​លាងជម្រះ​ឱ្យ​ស្អាត​លើ​ខោអាវ​ថ្មី​នោះទេ​។ សំណាងល្អ​មាន​ល្បិច​មួយ​ដែល​ងាយស្រួល​កម្ចាត់​ស្នាម​ប្រឡាក់​ដុស​មិន​ជ្រះ​ទាំងនេះ ហើយ​ព្រមទាំង​ចំណាយលុយ​តិច​ថែមទៀត​។​

​    ​ត្រាំ​អាវ​ប្រឡាក់​របស់លោក​អ្នក​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​លិច​អាវ​ជាមួយ​ទឹកខ្មេះ​សក​ន្លះ​កែវ ទុកចោល​មួយ​យប់ បន្ទាប់មក​គក់​វា​នៅពេល​ព្រឹក​។ ទឹកខ្មេះ​សនឹង​បន្ទន់​សាច់​ក្រណាត់ និង​កម្ចាត់​ស្នាម​ប្រឡាក់​យ៉ាង​ងាយ ជាពិសេស​បំបាត់​បាក់តេរី​នៅត្រង់​ក្លៀក​អាវ​របស់​អ្នក​ទៀតផង​។​

​    ​ប្រសិនបើ​អ្នកបោក​អាវ​ក្នុង​ម៉ាស៊ីន​បោកគក់ អ្នក​អាច​ចាក់ទឹក​ខ្មេះ​ប៉ោម​កន្លះ​កែវ និង ទប់ស្កាត់​កុំឱ្យ​កក​សាប៊ូដុំៗ​ជាប់​អាវ​។ ហើយ​ចុច​ឱ្យ​វា​ដំណើរការ​តាម​ការគួរ​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់