adverise with khmeread 1

វិធីសាស្ត្រ​ការពារ​ម៉ូតូ​កុំឱ្យ​ឈ្លក់ទឹក​ខូច​ពេល​ភ្លៀង​លិច​ផ្លូវ​

    ​នេះ​ជា​ខែ​ភ្លៀង អ្នករស់នៅ​ទីក្រុង​ភាគច្រើន​មិនសូវ​សប្បាយចិត្ត​ប៉ុន្មាន​ទេ ឱ្យតែ​ដល់​រដូវ​នេះ ព្រោះ​វា​បង្ក​ការ​ជន់​លិច​លើផ្លូវ​ជាច្រើន ដែលនាំឱ្យ​យានជំនិះ​របស់​ពួកគេ ជាពិសេស​ម៉ូតូ ត្រូវ​ឈ្លក់ទឹក​ខូច​។ ហេតុនេះហើយ​ដើម្បី​បង្ការ​ម៉ូតូ​អស់លោកអ្នក​កុំឱ្យ​ឈ្លក់ទឹក​ខូច ចំណាយ​ប្រាក់​ទៅ​ជាង​ម៉ូតូ សូម​អនុវត្ត​វិធី​ខាងក្រោម​។​

​    ​១. ករណី​ជ្រុល​ជិះ​តាមផ្លូវ​លិច​
​    ​ត្រូវ​កាច់​កុងតាក់​ពន្លត់​ម៉ាស៊ីន រួច​បណ្តើរ​ឆ្លងកាត់​ទឹក​លិច​នោះ​ឱ្យ​ផុត ដល់​លើគោក​សិន​។ ពេល​ដល់​កន្លែង​គ្មាន​ទឹក​លិច ត្រូវ​ធាក់​ម៉ា​រ៉ា​វេន​ម៉ូតូ (​កុំ​កាច់​កុងតាក់​បញ្ឆេះ​ម៉ូតូ​) បួន​ប្រាំ​ដង ដើម្បីឱ្យ​ទឹក​ហូរ​ចេញ​តាម​បំពង់​ស៊ី​ម៉ាំង ឬ ផ្ទីង​ឱ្យ​ទឹក​ហូរ​ចេញ​អស់​សិន សឹម​កាច់​កុងតាក់ ធាក់​បញ្ឆេះ​ម៉ូតូ​ជាការ​ស្រេច​។ ករណី​ទឹក​ឆ្លង​ចរន្ត​អគ្គីសនី​នៅ​ម្តុំ​ខ្សែភ្លើង​ម៉ូតូ គឺមាន​តែ​ចូល​ជាង​ប៉ុណ្ណោះ​។ 

​    ​២. វិធី​ទី​ពីរ​គឺ​ងាយស្រួល​បំផុត​។ ត្រូវ​រង់ចាំ​ទឹក​ស្រក​អស់​សិន សឹម​ធ្វើដំណើរ​ទៅមុខ​បន្ត ឬ​រក​ផ្លូវ​វាង​ដែល​មិន​លិច​ទឹក​។​

​    ​តើ​លោក​អ្នកមាន​វិធីសាស្ត្រ​អ្វី​ផ្សេងទៀត​ទេ​? បើ​មាន​អាច​បញ្ចេញមតិ​ក្នុង​ប្រអប់ Comment ខាងក្រោម ដើម្បី​ចែករំលែក​ដល់​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់