adverise with khmeread 0

ហាម​ដាំ​ដើម​អពមង្គល​ទាំងនេះ​ជុំវិញ​ផ្ទះ វា​បានត្រឹមតែ​នាំ​ជំងឺ គ្រួសារ​រស់នៅ​មិន​ចុះសម្រុង និង ឧបទ្រពចង្រៃ​ចូល​ផ្ទះ​ប៉ុណ្ណោះ​

    ​តាម​ជំនឿ​ចាស់ៗ​បុរាណ គឺ​គាត់​ហាម​ដាំ​ជាដាច់ខាត​នូវ​ដើមឈើ​មួយចំនួន ព្រោះ​ពួកគាត់​ជឿថា ពួកវា​ជាដើម​អពមង្គល​។ ដើម​ទាំងនេះ​រារាំង​លុយកាក់ ទ្រព្យសម្បត្តិ​មិនឱ្យ​ហូរ​ចូល​ផ្ទះ​របស់លោក​អ្នក​ទេ ហើយ​ផ្ទុយ​មកវិញ​បែរជា​នាំ​ជំងឺ​ចូល​ផ្ទះ​ជំនួស​វិញ​។ អ្នករស់នៅ​ក្នុងផ្ទះ​រស់​នៅ​មិន​សុខ គ្មាន​សន្តិភាព​នឹង​គ្នា​ឡើយ​។ តោះ​ឆែក​មើល តើ​មាន​ដើមឈើ​ទាំងអស់នោះ​ឬក៏​អត់ បើ​មាន​គួរ​ពិចារណា​កាប់​ចោល​ជាបន្ទាន់​។ 
​    ​
​    ​១. ដើម​ក្ត​ស្វា​

    តាម​ជំនឿ​ចាស់ៗ​បុរាណ ដើម​នេះ​នាំ​កេរ្តិ៍ឈ្មោះ​អសោច​ដល់​បុរសៗ​រស់នៅ​ក្នុងផ្ទះ ដោយសារតែ​ឈ្មោះ​របស់​វា​អាក្រក់​ស្តាប់​។​

​    ​២. ដើម​ម្រុំ​

​    ​ដើម​ម្រុំ​ត្រូវបាន​ចាត់ទុក​ជាដើម​ស្តេច​ថ្នាំ និង​ស័ក្តិ​សិទ្ធ ដែល​គួរ​រក្សាទុក​នៅ​ដី​ទំនេរ ឬ​ដីចំការ ទី​វត្ត​អារាម វាំង ។​ល​។ មិនមែន​សម្រាប់​ទុក​ក្នុងផ្ទះ​ប្រជាជន​សាមញ្ញ​ទេ​។ 

​    ​៣. ដើម​ល្ហុង​

​    ​ជាការ​ពិត ល្ហុង​មាននៅ​គ្រប់​ផ្ទះ​ប្រជាកសិករ និង​ផ្ទះ​អ្នកទីក្រុង​មួយចំនួន ហើយ​វា​ជា​ដំណាំ​ហូប​ផ្លែ​ដ៏​សាមញ្ញ​សម្រាប់​គ្រួសារ​នីមួយៗ​។ ប៉ុន្តែ​ក្លិន​ដើម​ល្ហុង​បង្ក​ឱ្យ​អារម្មណ៍​ក្មេង​មិន​សប្បាយចិត្ត ខឹង​ក្រហល់ក្រហាយ នាំឱ្យ​ពួកគេ​មិន​ចុះសម្រុង​ក្នុងផ្ទះ​នោះទេ​។ គួរ​ដាំ​វា​នៅ​មាត់​ទ្វាររបង កុំ​ដាំ​ជុំវិញ​ទីធ្លា​ផ្ទះ​។​

​    ​៤. ដើម​ផ្កា​ចរណៃ​

​    ​ក្លិន​ផ្កា​នេះ​អាច​ប៉ះពាល់​ដល់​ភាព​ឆាប់​ពេញវ័យ​មុន​អាយុ​របស់​ក្មេងស្រី និង​បង្កបញ្ហា​ដល់​អារម្មណ៍​ក្មេងស្រី មិនគួរ​ដាំ​វា​នោះឡើយ​។ 

​    ​៥. ដើម​ផ្ការំយោល​

​    ​តាម​ជំនឿ​បុរាណ ផ្ការំយោល​ជា​ផ្កា​នាំ​រឿង​ក្តីក្តាំ​ចូល​ផ្ទះ​។ មន្ត្រី​សម័យបុរាណ​ដែល​និយម​ដាំ​ដើម​នេះ មិន​ចូលចិត្ត​ដើម​នេះ​ទេ ព្រោះ​វា​នាំ​រឿងរ៉ាវ​ក្តីក្តាំ​ចូល​ផ្ទះ​ពួកគេ​ឥត​ឈប់​។​

​    ​៦. ដើម​រកាដែក​

​    ​ដើម​នេះ​ជាដើម​អពមង្គល​ជាងគេ​ក្នុង​ព្រះពុទ្ធសាសនា​។ វា​ជាដើម​សម្រាប់ធ្វើ​ទារុណកម្ម​មនុស្ស​ផិតក្បត់​។ 

​    ​៧. ដើម​ម្លិះរួត​

​    ​ម្លិះរួត​ហាម​ដាំ​ក្នុងផ្ទះ​ជាដាច់ខាត​។ វា​ជាដើម​ដែល​ស៊ាំ​ក្នុងព្រៃ ជាទី​ដែល​ខ្មោចតៃហោង​សុំ​អាស្រ័យ​នៅក្នុង​ផ្កា​នេះ​។ វា​នាំមក​នូវ​រឿង​គួរឱ្យ​ភ័យខ្លាច​និង​ជំងឺ​ចូល​ផ្ទះ​។​

​    ​៨. ដើម​ផ្កាចំប៉ី​

​    ​តាម​ជំនឿ ដើម​នេះ​អាច​ដាំ​តែ​ក្នុង​ទីធ្លា​សាធារណៈ ឬ​វត្ត​អារាម​។ ដាំ​ក្នុងផ្ទះ វា​បង្ក​ឱ្យ​ប្តី​ប្រពន្ធ​រកាំរកូស ឬ​អាច​ឈានដល់​បែកបាក់​គ្នា​។​

​    ​៩. ដើម​ឫស្សី​

​    ​ដើម​ឫស្សី​ត្រូវបាន​ប្រើ​សម្រាប់​សែង​ខ្មោច​នៅ​សម័យបុរាណ​។ តាម​ជំនឿ ដាំ​ដើម​នេះ​ក្នុងផ្ទះ​មិនមែនជា​រឿង​ល្អ​ទេ​។ ទោះយ៉ាងណា ប្រជាជន​សម័យ​ទំនើប​ចាត់ទុកថា​ដើម​ឫស្សី​ជាដើម​នាំ​លាភ​សំណាង នៅពេល​ដាំ​វា​តាំងពី​តូច នៅ​មាត់របង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់