adverise with khmeread 1

គ្មាន​នរណា​ធ្វើ​ដូច​ទេ​! ក្មេងប្រុស​អាយុ ៨ ឆ្នាំនេះ ទុក​សក់​ខ្លួនឯង​អស់ពីរ​ឆ្នាំ រួច​បរិច្ចាគ​វា​ឱ្យ​អ្នកជំងឺ​មហារីក​

    ​នៅពេល Thomas Moore ឃើញ​ម្តាយ​របស់ខ្លួន​មើល​វីដេអូ​មួយ​នៅលើ Facebook ដែល​និយាយ​អំពី ក្មេងស្រី​ម្នាក់​ដែល​ជ្រុះ​សក់​ដោយសារ​ជំងឺមហារីក រូបគេ​ក៏មាន​គំនិត​មួយ​។ ប្អូនប្រុស​អាយុ​ជិត ៨ ឆ្នាំ​រូបនេះ​បានសម្រេច​ចិត្ត​បណ្តុះ​សក់​ពីរ​ឆ្នាំ​សម្រាប់​ក្មេងៗ​ដែល​បាន​ជ្រុះ​សក់​ដោយសារ​ការព្យាបាល​ដោយសារ​ធាតុគីមី​។​

​    ​ដូចដែល​លោកអ្នក​បានឃើញ​គាត់​នៅក្នុង​រូបភាព​ខាងក្រោម​នេះ ក្មេងប្រុស​ម្នាក់នេះ​បាន​បណ្តុះ​សក់​យ៉ាងច្រើន​។ ជាការ​ពិត នៅពេល​ដល់ពេល​វេលា​ដែល​គម្រោង​មនុស្សធម៌​របស់គាត់​ទទួលបាន​ជោគជ័យ Thomas ដែល​មកពី​រដ្ឋ Maryland សហរដ្ឋអាមេរិក ក៏មាន​សក់​ល្មម​សម្រាប់ធ្វើ​សក់​បរិច្ចាគ​ចំនួន ៣ ដុំ​!

​    ​បន្ទាប់ពី​រូបគេ​បាន​កាត់សក់​នេះហើយ មីង​របស់គេ​គឺ​អ្នកស្រី Amber Ray បាន​បង្ហោះ​រូបភាព​មុន និង​ក្រោយ​កាត់សក់​នៅលើ Twitter ហើយ​ចាប់តាំងពី​ពេល​នោះមក រូបភាព​ទាំងនោះ​ត្រូវបាន​ចែករំលែក​ជាង ៦ ម៉ឺន​ដង និង​ចូលចិត្ត​ជាង ១១ ម៉ឺន​ដង​៕

 

adverise with khmeread

មតិយោបល់