adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! នៅ​អាមេរិក​មាន​កោះ​ឯកជន​ដាក់លក់​ក្នុងតម្លៃ​ធូរ​ថ្លៃ​សឹង​មិន​គួរឱ្យ​ជឿ​! អ្នកមាន​ល្មមៗ​អាច​ទិញ​សម្រាប់​ធ្វើជា​កន្លែង​លំហែកាយ​ក្រៅប្រទេស​បាន​

    ​ប្រសិនបើ​លោកអ្នក​ធុញទ្រាន់​នឹង​បរិយាកាស​ជុំវិញ​កន្លែង​រស់នៅ​បច្ចុប្បន្ន​របស់​អ្នក ឬក៏​លោកអ្នក​ចង់បាន​ទីតាំង​ឯករាជ្យ​ខ្លួនឯង​មួយ​នៅពេល​ចូលនិវត្តន៍​ពី​ការងារ នោះ​លោកអ្នក​គួរ​ពិចារណា​រស់នៅ​លើ​កោះ​ឯកជន​។​

​    ​ប៉ុន្តែ កោះ​ឯកជន​តែងតែមាន​តម្លៃ​ថ្លៃ​មែន​ទេ​? កោះ​ឯកជន​មិន​សុទ្ធតែ​ថ្លៃ​ទាំងអស់​នោះទេ​។ 

​    ​កោះ​ទាំង ៥ នេះ ដែលមាន​ទីតាំងនៅ​ជុំវិញ​សហរដ្ឋអាមេរិក ត្រូវបាន​ដាក់លក់​នៅលើ​វេ​ប​សាយ www.privateislandsonline.com ចាប់ពី​តម្លៃ ២០ ម៉ឺន​ដុល្លារ​ចុះក្រោម​។ កោះ​ខ្លះ​ថែមទាំង​មាន​សំណង់​នៅលើ​នោះ​ជាស្រេច​។ អ្វីដែល​លោកអ្នក​ត្រូវការ​នោះ​គឺ ទូក​មួយ គម្រោងការ​ច្បាស់លាស់​មួយ និង​ប្រាក់​កក់​ចំនួន ៤ ម៉ឺន​ដុល្លារ ឬក៏​តិចជាង​នេះ​ដើម្បី​ចាប់ផ្តើម​។​

​    ​១. កោះ Ram Island ក្នុង​រដ្ឋ Maine សហរដ្ឋអាមេរិក​
​    ​- តម្លៃ​៖ ២០ ម៉ឺន​ដុល្លារ​
​    ​- ទំហំ​៖ ៦,៤៧ ហិកតា​

​    ​២. កោះ Fisherman's Point Island ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក​
​    ​- តម្លៃ​៖ ១៧៥.០០០ ដុល្លារ​
​    ​- ទំហំ​៖ ០,៨០ ហិកតា​

​    ​៣. កោះ Loon Island ក្នុង​រដ្ឋ Wiscosin សហរដ្ឋអាមេរិក​
​    ​- តម្លៃ​៖ ១៤៩.០០០ ដុល្លារ​
​    ​- ទំហំ​៖ ១,៦១ ហិកតា​

​    ​៤. កោះ Berrien Springs Island ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក​
​    ​- តម្លៃ​៖ ១២៥.០០០ ដុល្លារ​
​    ​- ទំហំ​៖ ១,២១ ហិកតា​

​    ​៥. កោះ Hangover Island ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក​
​    ​- តម្លៃ​៖ ១២ ម៉ឹ​ន​ដុល្លារ​
​    ​- ទំហំ​៖ ១៦ ហិកតា​៕

ប្រភព៖ Time

adverise with khmeread

មតិយោបល់