adverise with khmeread Untitled 1

មុខ​ស​ស្លេក​របស់​ក្មេងស្រី​ម្នាក់​បាន​អើត​ចេញ​តាម​បង្អួច​ផ្ទះមួយ​! នេះ​ជា​អ្វីដែល​ប៉ូលិស​បាន​រកឃើញ​

    ​កាលពី​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០០៥ កន្លងទៅ មន្ត្រីប៉ូលិស​ស៊ើបអង្កេត លោក Mark Holste មកពី​រដ្ឋ Florida ប្រទេស​អាមេរិក​ត្រូវបាន​ប្រជាជន​តេ​ហៅ​។ គាត់​ស៊ាំ​នឹង​ការ​ហៅចូល​ច្រឡំ​លេខ​ដដែលៗ​ទៅហើយ ប៉ុន្ដែ​ការ​តេ​ចូល​កាលពី​ថ្ងៃ ១៣ កក្កដា​នោះ គឺ​ចម្លែក​ខុសពី​ធម្មតា​។ គាត់​បាន​ហៅ​ករណីនេះ​ថា "​ជា​សេចក្ដី​ធ្វេសប្រហែស ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពីមុន​សោះ​"​។​

​    ​ខាងក្រោម​នេះ​គឺជា​ដំណើររឿង​ដ៏​ចម្លែក​មិន​ធ្លាប់មាន​។​

​    ​មានផ្ទះ​វាលរហោឋាន​មួយ ដែល​មិនមាន​សញ្ញា​ពី​ជីវិត​រស់នៅ​ទីនោះ​ឡើយ ប៉ុន្ដែ​ភ្លាមៗ​ស្រាប់​តែមាន​ក្មេងស្រី​ម្នាក់​បង្ហាញខ្លួន​ឡើង និង​មានមុខ​ស្លេក​គ្មាន​ឈាម​សោះ​នៅ​មាត់​បង្អួច​។​

​    ​ដោយ​ឃើញ​ដូច្នេះ អ្នកជិតខាង​មានការ​ព្រួយបារម្ភ​បាន​រាយការណ៍​ទៅ​ប៉ូលិស​។ នៅពេល​លោក Mark Holste ចូលទៅក្នុង​ផ្ទះ​នោះ គាត់​បាន​រកឃើញ​កាកសំណល់​សត្វ​ពាសពេញ​ដី​ជាមួយនឹង​ម្ហូប​ស្អុយរលួយ សំរាម សំណាញ់​ពីងពាង និង​កន្លាត​រាប់ពាន់​ក្បាល​។​

​    ​គាត់​បាន​រំ​ឮ​ក​ឡើងវិញ​ថា គាត់​បាន​រកឃើញ​ក្មេងស្រី​ខ្វះ​អាហារូបត្ថម្ភ​អាយុ ៧ ឆ្នាំ​ម្នាក់ កំពុង​អង្គុយ​ក្នុង​ធុងសំរាម និង​ស្លៀក​កន្ទប​កខ្វក់​មួយ​ក្នុង​បន្ទប់​ងងឹត​មួយ​ក្នុងផ្ទះ​នោះ​។​

​    ​គាត់​និយាយថា "​នៅពេលដែល​ខ្ញុំ​ចូលក្នុង​បន្ទប់​នោះ នាង​បើកភ្នែក​ធំៗ​។ នាង​បាន​បើក​មាត់​របស់​នាង និង​បន្ទាប់មក​លូន​ចេញពី​ចំហៀង​ផ្ទះ​ដូច​ក្ដាម​អ៊ីចឹង នាង​បាន​ឱប​ជង្គង់​ខ្ញុំ បន្ទាប់មក​នាង​ចាប់ផ្ដើម​ដង្ហក់​"​។​

​    ​ក្មេងស្រី​ដែល​មិនមាន​អ្នក​អើពើ​សោះ​នេះ​មាន​ឈ្មោះថា Danielle ។ នាង​ត្រូវបាន​យកទៅ​មន្ទីរពេទ្យ​នៅពេលនោះ​។ នាង​មិនមាន​អ្នក​ថែទាំ​នោះទេ ការនិយាយ និង​អាប្ប​កិរិយា​របស់​នាង​គឺ​ដូច​ទារក​អាយុ ៦ ខែ​អ៊ីចឹង​។​

​    ​ម្ដាយ​នាង​ត្រូវបាន​បញ្ចូនទៅ​ដាក់គុក ២៦ ម៉ោង​ដោយសារ​ផ្លុ​ង​កូន​ខ្លួនឯង​ក្នុងផ្ទះ​ស្ងាត់​នេះ​។ ដោយ​ប្រកាសថា​ម្តាយ​នេះ​គ្មាន​ទំនួល​ខុសត្រូវ​លើ​ការចិញ្ចឹម​កូន នាង Danielle ត្រូវបាន​យកចេញ​ពី​ម្ដាយ មិនឱ្យ​ចិញ្ចឹម​តទៅទៀត​ទេ​។​

​    ​សំណាងល្អ មុនពេល​យក​នាង Danielle ទៅ​មណ្ឌល​កុមារកំព្រា នាង​ត្រូវបាន​ប្ដី​ប្រពន្ធ​ឈ្មោះ Diane និង Bernie Lierows យកទៅ​ចិញ្ចឹម​។ បើទោះជា​ប្ដី​ប្រពន្ធ​រូបនោះ​មានកូន​ផ្ទាល់ខ្លួន​ហើយ​ក្ដី ពួកគេ​រីករាយ​នឹង​ទទួលយក​នាង​មក​ចិញ្ចឹម​។ មិនយូរប៉ុន្មាន មុនពេល​ឈានចូល​អាយុ ៨ ឆ្នាំ នាង​ត្រូវបាន​ស្វាគមន៍​ជា​គ្រួសារ​ថ្មី​ជា​ផ្លូវការ​។​

​    ​ប៉ុន្ដែ​ជីវិត​របស់​នាង​មិនទាន់​រលូន​សម្រាប់​នាង​ឡើយ​។ នាង​ត្រូវ​ព្យាបាល​ជំងឺ​រោគ​ផ្លូវចិត្ត​ដោយសារ​អតីតកាល និង​សម្រប​ខ្លួន​ទៅនឹង​បែបផែន​ជីវិត​ថ្មី ដើម្បី​ក្លាយជា​មនុស្ស​ធម្មតា​ម្នាក់​។​

​    ​ម្ដាយ​នាង Bernie និយាយថា "​នាង​ញ៉ាំ​ផ្លែ​ល្វា ៧ ទៅ ៨ ផ្លែ​រៀងរាល់ថ្ងៃ​។ នាង​ជារឿយៗ​ញ៉ាំ​វារ​ហូត​ទាល់តែ​ត្រ​លាន់​បោះចោល​"​។​

​    ​ឪពុកម្ដាយ​នាង​បានសម្រេច​ចិត្ត​ចាក់សោ​ទូទឹកកក​ដើម្បី​បញ្ឈប់​នាង​ពី​ការ​ញ៉ាំ​អាហារ​បែប​ចម្លែកៗ​។​

​    ​នៅ​ឆ្នាំ ២០១៦ នាង Danielle មាន​អាយុ ១៥ ឆ្នាំ​។ នាង​រីករាយ​នឹង​សាលា និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ឪពុក​របស់​នាង​។ ឪពុក​នាង​និយាយថា "​នាង​ឥឡូវ​ជា​ក្មេង​អាយុ ២ ឆ្នាំ ខណៈ​ដែលមាន​រាងកាយ​ជា​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​"​។​

​    ​នាង​កំពុង​ព្យាយាម​ធ្វើខ្លួន​ជា​មនុស្សពេញវ័យ​។ ឪពុកម្ដាយ​ចិញ្ចឹម​រប​ស់​នាង​សង្ឃឹមថា នាង​មាន​ឯករាជ្យភាព និង​អាពាហ៍ពិពាហ៍​របស់​នាង​។ ពួកគេ​បាន​និយាយថា "​មាន Dani ក្នុង​ជីវិត​របស់​ពួកគេ​គឺ​ដូចជា​ជិះ Roller Coaster មួយ​អ៊ីចឹង ជួន​ឡើង​ជួន​ចុះ​។ នេះ​ជា​រឿង​ដែល​ពួកយើង​មិន​ចង់​ប្រាប់​ទេ​"៕

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់