adverise with khmeread 1

មិន​នឹកស្មានថា ពិសា​បន្លែ​នេះ​រាល់ថ្ងៃ​ជួយ​ការពារ​ស្ត្រី​ពី​ជំងឺមហារីក​សុដន់​យ៉ាង​ពូកែ​

    ​ម្រះ​មាន​ប្រវត្តិ​ជា​យូរលង់​ណាស់​មកហើយ ដែល​គេ​ប្រើ​វា​ជា​ថ្នាំ​។ វា​ត្រូវបាន​ប្រើ​ជា​ថ្នាំ​សម្រាប់​បញ្ចុះ​សម្ពាធ​ឈាម ឆ្លង​មេរោគ​ស្បែក ឈឺចាប់​ពេល​មក​រដូវ គ្រួសតម្រងនោម ជំងឺគ្រុនចាញ់ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ រាគរូស ឈឺក្រពះ ឫសដូងបាត និង​វិលមុខ​។ 

​    ​ម្រះ​មាន​ផ្ទុក​នូវ​សារធាតុ​ដូចជា អាល់​កា​ឡូ​អ៊ី​, គ្លុយកូស​, Peptides, អាស៊ីត​, Cucurbitins, Charantin, Cucurbitacins, Momordine, Momorcharins និង​ប្រូតេអ៊ីន​។​

​    ​ការសិក្សា​ថ្មីៗ​នេះ​បាន​រកឃើញថា​ម្រះ​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្ការ​ជំងឺមហារីក និង​ជំងឺ Hypoglycaemic (​ទាក់ទង​នឹង​ខ្សោយ​ជាតិ​ស្ករ​ក្នុង​ឈាម​)​។​

​    ​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Garvan Institute of Medical Research និង​វិទ្យាស្ថាន Shanghai Institute of Materia Medica បាន​រកឃើញថា​ម្រះ​អាច​បន្ធូរបន្ថយ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ បាន​ទៀតផង​។​

​    ​ម្រះ​មាន​ផ្ទុក​សមាស​ធាតុគីមី ដែល​បើក​ឱ្យ​មុខងារ Adenosine Monophosphate-Activated Protein Kinase ដំណើរការ ដែល​ជំរុញឱ្យមាន​ចលនា​នៃ​គ្លុយកូស​បញ្ចូល​ទៅ​ផ្ទៃ​កោសិកា​។​

​    ​ការសិក្សា​មួយ​ថ្មី​មួយទៀត​ដោយ​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Saint Louis Universtiy បាន​រកឃើញថា​ម្រះ​បង្កើត​ខ្សែចង្វាក់​មួយ​នៅលើ​កោសិកា​ដែល​បញ្ឈប់​កោសិកា​មហារីក​សុដន់​ពី​ការពង្រីក​ខ្លួន​វា និង​សម្លាប់​ពួកវា​។ យោងតាម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា ម្រះ​មាន​ប្រសិទ្ធភាព​កម្ចាត់​កោសិកា​មហារីក​សុដន់​ងាប់ មិន​វា​លូតលាស់​បាន​ងាយៗ​នោះឡើយ​។​

​    ​ម្រះ​អាច​យកទៅ​ពិសា​ដូច​ផ្លែឈើ ឬ​ធ្វើជា​ភេសជ្ជៈ​ផឹក​ក៏បាន ប្រសិនបើ​អ្នកចេះ​ពិសា​បែបនេះ​៕

adverise with khmeread
ប្រភព៖ newremedies

អ្នកនឹងចូលចិត្ត

មតិយោបល់