adverise with khmeread Chloe moretz 1

Chloe Moretz ព្យាយាមបំភ្លេចរឿងបែកបាក់ពី Brooklyn Beckham

          សាធារណជន​ប្រហែលជា​មិន​គិតថា Chloe Moretz ព្យាបាល​បេះដូង​ប្រេះ​ស្រាំ​របស់​នាង​តាម​រយៈ​ការ​បង្ហាញ​មុខ​ជា​បន្ត​បន្ទាប់គួរឲ្យ​ភ្ញាក់ផ្អើល​នៅ​តាម​កម្ម វិធី​នា​នាកាលពីពេល​ថ្មីៗនេះ។

          តារាស្រីវ័យ១៩​ឆ្នាំដែលទើននិង​ចែក​ផ្លូវ​គ្នា​ពី​ Brooklyn កាលពី​ ពីរបី​សប្តាហ៍​​មុននេះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ថ្លាឡើង​វិញ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​​មាន​ភាព​ភ្ញាក់​ផ្អើល​រៀងរាល់​ពេល​ដែលនាង​បង្ហាញ​មុខ​នៅ​លើ​កម្រាល​ព្រំ​ពណ៌​ក្រ​ហម។

          កាល​ពីថ្ងៃសុក្រ​ នាង​បាន​បង្ហាញ​មុខ​ជា​ភ្ញៀវកិត្តិយស​នៅ​ក្នុងកម្មវិធី​ចាក់​បញ្ចាំងភាព​យន្ត​ថ្មីរឿង “Brain On Fire” នៅ​មហោស្របភាព​យន្ត Toronto International Film Festival ។

          ជាមួយ​នឹងឈុតរ៉ូបពណ៌លឿងវែងអូសដី នាង​បាន​បង្អួត​រូបសាក់​តូចៗ​ជា​ច្រើន​នៅចំហៀង​ដងខ្លួន​ ខណៈ​ពេល​ឈរឲ្យ​គេថត​រូប៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់