adverise with khmeread 170916 wangleehom thestar

មានការចោទប្រកាន់ថា Wang Leehom នាំនារីប្លែកមុខចូលផ្ទះរៀងរាល់យប់

          កាសែត​ចិន​បាន​រាយការណ៍​ថា រឿងអាស្រូវ​ចាស់​ពាក់ព័ន្ធនឹង​តារា​ភាព​យន្ត​ល្បីដែលត្រេកត្រអាល​ជាមួយ​ស្ត្រីខូច​បាន​លេច​ឡើង​ជា​ថ្មីនៅ​ប្រទេសចិន។

          រយៈ​ពេល​បួន​ឆ្នាំកន្លងទៅ​នេះ គេនៅ​មិនទាន់​រក​ឃើញ​អត្តសញ្ញាណ​របស់​កំពូល​តារា​រូបនោះនៅឡើយ​ទេ​​បើទោះបីជា​មាន​ការចោទប្រកាន់​ថា ម្នាក់​នោះគឺ​ជា​ Wang Leehom ក៏ដោយ។

          ថ្មីៗនេះ មាន​បទសម្ភាសមួយជាមួយអ្នក​ដឹង​រឿងម្នាក់​ដែល​បាន​ចោទ​ប្រ កាន់​ Wang Leehom ថា​ បាន​នាំ​ស្ត្រីប្លែក​មុខ​មក​ផ្ទះ​របស់គាត់​រៀង​រាល់​យប់។

          អ្នកដឹង​រឿងដដែល​បាន​ចោទប្រកាន់​ថា ការចោទប្រកាន់កន្លងមក​លើ Wang Leehom ថា​ ជាបុរសខ្ទើយ​នោះ​គ្រាន់តែ​ដើម្បីបិទ​បាំង​ជីវិតឯក​ជន​របស់​តារា​ចម្រៀងរូបនេះតែប៉ុណ្ណោះ។

          Wang បាន​បដិសេធ​ថា គ្មាន​ការពាក់​ព័ន្ធ​នឹង​រឿងអាស្រូ​វ​នេះ​ទេ។​ កាលពី ខែ​វិច្ឆិកាឆ្នាំ​២០១២ ស្ត្រីកាលីបកូរ៉េម្នាក់​ត្រូវ​បាន​គេថតឃើញ​មក​ផ្ទះ​នៅ​តៃ​វ៉ាន់ ដែល​តារា​ចម្រៀង​រូបនេះស្នាក់​នៅ។

          ក្រោយមក នាងបានប្រាប់​បណ្តាញព័ត៌មាន​តៃវ៉ាន់ថា នាងបាន​ចំណាយ​ពេល​មួយយប់​ជាមួយ​បុរស​រាងខ្ពស់សង្ហាម្នាក់៕

adverise with khmeread

មតិយោបល់