adverise with khmeread 1

សូម​ប្រុងប្រយ័ត្ន​!!!​ គ្រោះថ្នាក់​អគ្គិភ័យ​បណ្តាលមកពី​ខ្សែ​ ឫឆ្នាំង​សាក​ទូរស័ព្ទ​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៧​កញ្ញា​ឆ្នាំ​២០១៦​ម្សិល​មិញ​នៅផ្ទះ​លេខ​៤៦E1 ក្រុមទី​២៦​ ​ភូមិ​៤​ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    អ្វីដែល​គេ​គួរតែ​ចាប់អារម្មណ៍​នោះ​គឺ​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ "​ឆ្លង​ចរន្ត​ពី​ឧបករណ៍​សាក​ទូរស័ព្ទ" ​ដែល​ករណីបែបនេះ សូម​បងប្អូន​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន ព្រោះ​នៅផ្ទះ​មួយណា​ក៏មាន​ខ្សែ​ឬ​ឆ្នាំង​សាក​ទូរស័ព្ទ​ដែរ។​

    ប៉ូលិស​និយាយថា ម្ចាស់​ឈ្មោះ ម៉ៃ ណៃ ភេទ​ប្រុស អាយុ៦៥​ឆ្នាំ មុខរបរ​នៅផ្ទះ​ ប្រភេទ​សំណង់​ផ្ទះថ្ម​ក្រោម​ឈើ​លើ​ទំហំ ៤​ម គុណ១៦​ម​។​ ខូចខាត​ឆេះ​បន្ទប់​គេង​ទំហំ៤​ម​ គុណ៥​ម ចំនួន​១​បន្ទប់ រួមទាំង​ឆេះ​ទូរទស្សន៍​ចំនួន​១​គ្រឿង​, គ្រែ​គេង​ចំនួន​១​ឈុត​, និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​អស់ទាំង​ស្រុង​។​ មូលហេតុ ឆ្លង​ចរន្ត​អគ្គីសនី​ពី​ឧបករណ៍​សាក​ថ្ម​ទូរស័ព្ទដៃ​។​

    ប្រតិ​បត្តិ​ការ​នេះ រថយន្ត​ប៉ូលិស​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក អស់​២​ឡាន។ អគ្គីភ័យ​ពន្លត់​ចប់​នៅ​ម៉ោង១១​​ ​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ដដែល៕


 

adverise with khmeread

មតិយោបល់