adverise with khmeread 14407561 1122631404490400 918615224 n

ឃាត់​បុរស​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​តាម​ដីកា​ពីបទ​ជួញ​គ្រឿងញៀន​

    កំពង់ចាម ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​មេសរ​ជ្រៃ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ស្ទឹងត្រង់​ឃាត់ខ្លួន​នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៥​ និង​២០​នាទី​នៅ​ចំណុច​ត្រពាំង​រនាត​ស្ថិតក្នុង​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ​តាម​ដីកា​ពីបទ​រក្សាទុក ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

    ប៉ូលិស​និយាយថា ឃាត់ខ្លួន​ឈ្មោះ​ ម៉ាត់ លី​ហ្វា​សូ​នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ​អ៊ិ​ស្លាម​មាន​ទីលំនៅ​ភូមិ​អូរ​បេង ​ឃុំ​មេសរ​ជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​៣១៥៣​ចុះ​ ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦ របស់លោក ​ប៉ុក សុវណ្ណ​មុន្នី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ពីបទ​រក្សាទុក ដឹកជញ្ជូន​ឬ​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​អូរ​បេង ឃុំ​មេស​ជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​កាលពី​ថ្ងៃទី​១៥ ខែមីនា​​ ឆ្នាំ​២០១៦​តាម​មាត្រា​៤០ ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕

adverise with khmeread

មតិយោបល់