adverise with khmeread Manchester city v bournemouth %282%29

Pep Guardiola និយាយថា Bournemouth ជា​ក្រុម​អស្ចារ្យ​ជាងគេ​ដែល Man City បាន​ជួប​រដូវ​កាល​នេះ​

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City លោក Pep Guardiola បាន​សាទរ​ចំពោះ Bournemouth ថា​ជា​ក្រុម​ដែល​វាយ​សម្រុក​ពិសេស​ជាងគេ​បំផុត​ដែល​គាត់​បាន​ជួប​ក្នុង​រដូវ​កាល​នេះ ទោះបីជា​ក្រុម​របស់គាត់​ទទួលបាន​លទ្ធផល​ជ័យជម្នះ​ដ៏​ត្រជាក់ត្រជុំ ៤-០ ទៅលើ​ក្រុម​ភ្ញៀវ​ដ៏​កម្សត់​មួយ​នេះ​កាលពី​យប់មិញ​នេះ​ក្តី​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​អង្គុយ​មើល​កីឡាករ​គាត់​ជាន់ពន្លិច​ក្រុម​របស់លោក Eddie Howe នៅឯ​ទឹកដី Etihad ដែល​គ្រាប់​បាល់​ទាំង​បួន​ធ្វើបាន​សម្រេច​ដោយ Kevin de Bruyne, Kelechi Iheanacho, Raheem Sterling និង Ilkay Gundogan ធ្វើឱ្យ​មេឃ​ខៀវ​ទទួលបាន​បី​ពិន្ទុ​ពេញ​យ៉ាង​ត្រជាក់ចិត្ត​។​

​    ​ប៉ុន្តែ​ទោះបីជា​ពួកគេ​គ្របដណ្តប់​ការប្រកួត​ស្ទើរ​ទាំងស្រុង​យ៉ាងណាក្តី Guardiola បាន​និយាយថា គាត់​មានការ​ចាប់អារម្មណ៍​ច្រើន​ជាមួយ Bournemouth ជាជាង​ដៃគូ​ប្រជែង​យក្ស​រួម​តំបន់ Manchester United ដែល​មេឃ​ខៀវ​បាន​ផ្តួល​ក្នុង​លទ្ធផល ២-១ កាលពី​សប្តាហ៍​មុន​។​

​    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Bayern Munich បាន​បញ្ជាក់ថា "Bournemouth គឺជា​ក្លឹប​អស្ចារ្យ​ជាងគេ​ដែល​យើង​បាន​ជួប​ក្នុង​រដូវ​កាល​នេះ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ដៃគូ​ដទៃទៀត គ្រាន់តែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​លេង​បាល់​វែងៗ​ប៉ុណ្ណោះ​។ យុទ្ធសាស្ត្រ​ប្រចាំត្រកូល​របស់​យើង​ធ្វើ​មិន​បានល្អ​នោះទេ​ថ្ងៃនេះ យើង​មាន​បញ្ហា​ជាមួយនឹង​ការគ្រប់គ្រង​បាល់​ដែល Bournemouth បំបែក​បាន ប៉ុន្តែ​យើង​បាន​បង្កើត​នូវ​យុទ្ធសាស្ត្រ​វាយបក​លឿនៗ​ជាច្រើន​ជំនួស​វិញ​"៕

adverise with khmeread

មតិយោបល់