adverise with khmeread 3882138900000578 3794824 police and fire representatives said they were investigating rep a 32 1474162520236

ផ្ទុះ​គ្រាប់បែក​កណ្តាល​បុរី​ញូវយ៉ក​បង្ក​របួស ២៥ នាក់​

    ​មានការ​បំផ្ទុះ​គ្រាប់បែក​មួយ​នៅ​តំបន់ Manhattan ក្នុង​បុរី​ញូវយ៉ក​បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស​កាល​ពីយ​ប់​ថ្ងៃ​សៅរ៍​។​

​    ​ការ​បំផ្ទុះ​នោះ​នៅ​ផ្លូវ​ទី ២៣ និង​វិថី​ទី ៦​ក្នុង​សង្កាត់ Chelsea នៅ​រង្វង់​ម៉ោង​ប្រហែល ៨ កន្លះ​យប់ គឺ​ត្រូវបាន​គេ​សន្និដ្ឋានថា​ផ្ទុះ​ដោយសារ​ឧបករណ៍​បំផ្ទុះ​មួយ​។​

​    ​នាយក​រដ្ឋា​ន​ពន្លត់អគ្គីភ័យ​រាយការណ៍​ថា​មនុស្ស ២៥ នាក់​បាន​រងរបួស ប៉ុន្តែ​មិន​ដល់​ថ្នាក់​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​។ 

​    ​រឿងហេតុ​កើតឡើង បន្ទាប់ពី​គ្រាប់បែក​មួយ​ក្នុង​ធុងសំរាម​ផ្ទុះឡើង​នៅ​ជិត​កន្លែង​រត់​ហ្វឹកហាត់​របស់​យោធា​នៅ​រដ្ឋ in New Jersey ប៉ុន្ដែ​មិនមាន​នរណាម្នាក់​រងរ​បួស​នៅ​កន្លែង​នោះទេ​។​

​    ​យ៉ាងហោចណាស់​មាន​មនុស្ស​ពីរ​នាក់​ត្រូវគេ​ឃើញ​ដឹក​ចេញពី​កន្លែង​ផ្ទុះ​ប៉ុន្ដែ​ស្ថានភាព​របួស​ពួក​មិនទាន់​ធ្ងន់ធ្ងរ​ឬ​យ៉ាងណាទេ​។​

​    ​FBI កំពុង​ស៊ើបអង្កេត​លើ​រឿងនេះ ប៉ុន្ដែ​មិនទាន់មាន​ការបញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ពី​រឿងនេះ​នៅឡើយ​ទេ​។ អ្នករងគ្រោះ​ត្រូវបាន​យកទៅ​មន្ទីរពេទ្យ​ផ្សេងៗ​គ្នា​ទាំងអស់ ខណៈដែល​រថយន្ត​នៅ​ទីនោះ​បែក​កញ្ចក់​ខ្ទេច​ទាំងអស់​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់