adverise with khmeread Hull vs arsenal

"​ការដាក់​ម្រាមដៃ​លើ​បបូរមាត់​" របស់ Granit Xhaka មិនមែន​ជាការ​ចំអក​ឱ្យ Arsene Wenger តែមាន​រឿង​រសើប​មួយ​នៅ​ពីក្រោយ

    ​ហេតុផល​នៅ​ពីក្រោយ​ការអបអរ​របស់ Granit Xhaka អំឡុង​ពេលដែល​កាំភ្លើង​ធំ​ទទួលបាន​ជ័យជម្នះ​ទៅលើ Hull ត្រូវបាន​ពន្យល់​។​

​    ​ខ្សែបម្រើ​រូបនេះ បាន​ស៊ុត​ទម្លុះ​សំណាញ់​គ្រាប់​បាល់​ចុងក្រោយ​គេ​សម្រាប់​ជ័យជម្នះ ៤-១ របស់​កាំភ្លើង​ធំ​ទៅលើ Hull ដោយ​គ្រាប់​បាល់​មួយ​គ្រាប់​នេះ​ពិតជា​មិនធម្មតា​ដែល​គាត់​ស៊ុត​ពី​ចម្ងាយ​បញ្ចូល​ទី​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅ​ជិត​បញ្ចប់​ការប្រកួត​។​

​    ​សម្រាប់​ការអបអរ​គ្រាប់​បាល់​របស់គាត់ តារាបាល់ទាត់​តម្លៃ​ខ្លួន ៣០​លាន​ផោន​ទើបនឹង​ផ្ទេរ​ចូល​ថ្មី​រូបនេះ បានដាក់​ម្រាមដៃ​របស់​គាត់​ទៅលើ​បបូរមាត់ និង​បានបង្ហាញ​ពី​កាយវិការ​រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​។​

​    ​ទោះបីជា​មានការ​លើកឡើង​ថា​គាត់​បាន​បង្កើត​ចំណុច​មួយ​នេះ​ដើម្បី​ជាស​ញ្ញា​ទៅដល់ Arsene Wenger បន្ទាប់ពី​ចាប់ផ្តើម​ការប្រកួត​នៅលើ​កៅអី​បម្រុង ប៉ុន្តែ​វា​ដូចជា​មិន​ទំនង​ទាក់ទង​ទៅនឹង​ករណី​នេះឡើយ​។ 

​    ​បណ្តាញ​សង្គម Twitter មួយ​ដែលមាន​ឈ្មោះ @grocanon បានចេញ​មុខមក​ពន្យល់​ពី​ការអបអរ​របស់ Xhaka ដោយ​និយាយថា រឿង​នយោបាយ​ជា​ហេតុផល​ស្ថិតនៅ​ពីក្រោយ​កាយវិការ​មួយ​នេះ បន្ទាប់ពី​អ្នកកាសែត​ស្វ៊ី​សបាន​រិះគន់​ទៅលើ​កីឡាករ​រូបនេះ សម្រាប់​បញ្ហា​ដែល​គាត់​បាន​និយាយថា​គាត់​នឹងមាន​មោទនភាព​ក្នុងការ​បង្ហាញខ្លួន​ឱ្យ​កូ​សូ​វ៉ូ​នៅ​កម្រិត​បាល់ទាត់​អន្តរជាតិ​។​

​    ​Xhaka ដែល​បានកើត​ក្នុង​ត្រកូល​ឪពុកម្តាយ​ជា​ជនជាតិ កូ​សូ​វ៉ូ និង​អាល់​បា​នី បានបង្ហាញ​ពី​គោលបំណង​ចង់​ផ្លាស់ប្តូរ​ភក្តីភាព​ពី​ស្វ៊ី​ស បន្ទាប់​កូ​សូ​វ៉ូ​ត្រូវបាន​ផ្តល់ឱកាស​ឱ្យក្លាយ​ទៅជា​សមាជិក​រប​ស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA កាលពីដើម​ឆ្នាំនេះ​។​

​    ​ទាំង​នោះបាន​នាំឱ្យ​គាត់​បាន​ទទួលរង​នូវ​ការរិះគន់​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្វ៊ី​ស ខណៈដែល​គាត់​ទទួលបាន​នូវ​ការរិះគន់​បន្ថែម​សម្រាប់​ការខកខាន​មិន​សម្រេច​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅក្នុង​ដំណើរ​ប្រជែង​ពានរង្វាន់​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2016 របស់​ស៊ី​ស ក្នុង​បរាជ័យ​ក្រោម​ថ្វីដៃ​ប៉ូឡូញ​នៅ​វគ្គ​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ​។​

​    ​គណនី @grocanon បានស្នើ​ឱ្យ Xhaka ត្រូវតែ​រង់ចាំ​សម្រាប់​ឱកាស​ដ៏​ល្អឥតខ្ចោះ​ដើម្បី​បិទមាត់​អ្នក​រិះគន់​របស់គាត់ ហើយ​បានដឹងថា​គាត់​បានធ្វើឱ្យ​អារម្មណ៍​របស់គាត់​បញ្ជា​ក់​យ៉ាងច្បាស់ ពេលដែល​កាមេរ៉ា​បាន​ចាប់​មកលើ​គាត់​។​

​    ​កាលពី​ខែ​មុន លេច​ឮថា Xhaka នឹង​អាច​បង្ហាញខ្លួន​ឱ្យ​កូ​សូ​វ៉ូ បន្ទាប់ពី​លេង​ក្នុង​ពាន​អឺរ៉ុប​សម្រាប់​ស្វ៊ី​ស​៕

adverise with khmeread

មតិយោបល់