adverise with khmeread Mourinho pogba kuyt

Dirk Kuyt អះអាងថា Paul Pogba ស្រែក​គំហក​ដាក់​អ្នកគាំទ្រ​ខ្លួនឯង ពេល​ប្រកួត​ជាមួយ Feyenoord

    ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Dirk Kuyt អះអាងថា Paul Pogba មិន​រីករាយ​នោះឡើយ​ចំពោះ​កង្វះ​នូវ​យុទ្ធសាស្ត្រ​របស់​បិសាច​ក្រហម Manchester United ក្រោម​ការដឹកនាំ​របស់ Jose Mourinho​។​

​     ខណៈដែល Mourinho បាន​ប្រឹងប្រែង​ដើម្បី​ស្វែងរក​ប្រព័ន្ធ​យុទ្ធសាស្ត្រ​អ្វីមួយ ដែល​អាចធ្វើឱ្យ​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​លើ​លោក​របស់ខ្លួន​មាន​ភាព​រីកចម្រើន កីឡាករ​ជើងចាស់​របស់ Feyenoord គឺ Kuyt បានឃើញ​ដោយផ្ទាល់​ភ្នែក​របស់ខ្លួន​ថា Pogba បាន​ធ្លាក់​ចូលទៅក្នុង​វិបត្តិ ក្រោយ​ពេលដែល​ក្លឹប​ហូ​ឡង់​របស់ខ្លួន​បាន​ផ្តួល​បិសាច​ក្រហម​ក្នុង​លទ្ធផល ១-០ ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប​លំដាប់​ទី​ពីរ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅនេះ​។​

​    ​បច្ចុប្បន្ន​បន្ទាប់ពី​ឈ្នះ​ការប្រកួត​ចំនួន​បី​លើកដំបូង​របស់​ពួកគេ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League លោក Mourinho មើលឃើញ​ខ្លួន​គាត់​កំពុង​ឆ្លងកាត់​នូវ​អ្វីដែល​លោក Sir Alex Ferguson ធ្លាប់​ហៅ គឺ “​សប្តាហ៍​នៃ​ការបាក់​បែកសាមគ្គី​”​។​

​    ​បិសាច​ក្រហម​នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Watford នា​ថ្ងៃនេះ ខណៈដែល​បរាជ័យ​បី​លើក​ជាប់ៗ​គ្នា​ក្រោយ​ចាញ់​ក្នុង​ទឹកដី​ទីក្រុង Rotterdam និង​ការប្រកួត​ជំនួប​យក្ស Manchester derby ក្រោម​ថ្វីដៃ​កូនក្រុម​របស់ Pep Guardiola កាលពី​សប្តាហ៍​មុន នឹងធ្វើ​ឱ្យ Mourinho ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​។​

​    ​ហើយ​ការសង្កេត​របស់ Kuyt បាន​មើលឃើញថា​តើ​តារាបាល់ទាត់​តម្លៃ​ខ្លួន ៨៩​លាន​ផោន Pogba ទទួលរង​នូវ​ទុក្ខវេទនា​ដូចម្តេចខ្លះ​។​

​    ​Kuyt បាន​បញ្ជាក់ថា "​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​បានឮ​អំឡុង​តង់​ទីមួយ​ក្នុងជំនួប​ជាមួយ​បិសាច​ក្រហម​គឺ Pogba បាន​ស្រែក​គំហក​ទៅលើ​មិត្ត​រួម​ក្រុម​របស់គាត់​។ ហើយ​ពេលដែល​វា​ស្ថិតនៅ​ពាក់កណ្តាល​ការប្រកួត គាត់​បាន​ស្រែក​គំហក​ទៅលើ​ពួកគេ​ទាំងអស់​គឺ​កាន់តែខ្លាំង​ជាង​មុន​ថែមទៀត​។​

​    ​គាត់​បាន​បន្តថា "​គាត់​បាន​គំហក​ទៅលើ​ក្រុម​កីឡាករ អំពី​រឿង​មួយចំនួន​ដែល​កំពុង​កើតឡើង​ចំពោះ​ក្រុម​។ រឿង​មួយ​សម្រាប់​បិសាច​ក្រហម គឺ​ពួកគេ​ដឹង​របៀប​លេង​បាល់​មួយ​វិធី​ប៉ុណ្ណោះ​។ ពួកគេ​រង់ចាំ​ឱកាស​វាយបក ប៉ុន្តែ​ប្រសិនបើ​អ្នក​បញ្ឈប់​ការ​វាយបក​របស់​ពួកគេ​បាន អ្នក​ច្បាស់​ជា​ដឹងថា អ្នកនឹង​មានឱកាស​វា​យ​សំពង​លើ​ពួកគេ​វិញ (Man Utd)"៕

adverise with khmeread

មតិយោបល់