adverise with khmeread Real madrid v atletico madrid

Manchester United សម្លឹង​ឃើញ​ខ្សែការពារ​របស់ Atl. Madrid ខណៈ Jose Mourinho កំពុង​ត្រូវ​ការពង្រឹង​ខ្សែការពារ​

    ​បិសាច​ក្រហម Manchester United កំពុង​តាមដាន​ខ្សែការពារ Jose Gimenez ជាមួយ​ក្តីសង្ឃឹម​តាម​ទិញ​កីឡាករ​របស់​ក្រុម Atletico Madrid រូបនេះ​ឱ្យបាន​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ ត្រូវបាន​គេ​ផ្តោតអារម្មណ៍​យ៉ាង​យកចិត្តទុកដាក់ អំឡុង​ការប្រកួត​ក្នុង​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​ប្រចាំ​ទ្វីបអឺរ៉ុប Champions League ក្នុងជំនួប​ជាមួយ PSV Eindhoven កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​    ​អ្នក​សង្កេត​សម្ថ​ភាព​កីឡាករ​ម្នាក់​មកពី​ទឹកដី Old Trafford បាន​អង្គុយ​មើល​តារាបាល់ទាត់​វ័យ ២១​ឆ្នាំ​រូបនេះ​។​

​    ​Gimenez ត្រូវបាន​ជ្រើសរើស​មក​ពី​ក្របខ័ណ្ឌ First Division ប្រទេស​អ៊ុយ​រូ​ហ្គា​យ និង​បាន​ក្លាយជា​កីឡាករ​សំខាន់​មួយរូប​នៅ​ទឹកដី Vicente Calderon (​របស់ Atl Madrid) កាលពី​រដូវ​កាល​មុន​៕ 

adverise with khmeread

មតិយោបល់