adverise with khmeread Unnamed %281%29

សមត្ថកិច្ច​ចម្រុះ​ស្រុក​ពួក​ដឹកនាំ​កម្លាំង​បង្ក្រាប​បទល្មើស​នេសាទ​

    សៀមរាប​៖ កម្លាំងចម្រុះ​មាន ប៉ូលិស​ស្រុក​ពួក កម្លាំង​កងរាជអាវុធហត្ថ​ស្រុក កម្លាំង​សហគមន៍​នេសាទ ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល អភិបាលរង​ស្រុក​ពួក កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ ចុះបង្ក្រាប​បទល្មើស​ជល​ផល​ដែល​ជនខិលខូច​លួចលាក់​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​សំរាប់​ចាប់​ត្រី​គ្រប់​ប្រភេទ​។​

    លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក​បាន​ឱ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នេះ​កម្លាំងចម្រុះ​ប្រើប្រាស់​កាណូត​ចំនួន​០៣​គ្រឿង នៅ​ចំណុច ទំនប់​តា​ប៉ាល់​, ទំនប់​ក​ញ្ច​ន់​ភេ​, កន្សែង​ប៉ាក់​, រហាល​សន្ទូង ស្ថិតក្នុង​ទឹកដី​ឃុំ​ល្វា ឃុំ​កែវ​ពណ៌ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប។​

    ប្រតិបត្តិការ​នោះ​ដកហូត​វត្ថុតាង​ដូចជា​៖​ ​ក្បាល​បរ​ចំនួន​០៩​ក្បាល​, ​របាំង​សាច់​បរ​ប្រវែង​៣៥០០​ម៉ែត្រ​, ស្បៃ​មុង​ប្រវែង​៤៨០​ម៉ែត្រ​, ចំរឹង​កូនឈើ​ចំនួន​៤៨០​ដើម និង​ប្រលែង​កូន​ត្រី​ចម្រុះ​ចំនួន​២៩៥​គីឡូក្រាម នៅក្នុង​កន្លែងកើតហេតុ។​

    ចំពោះ​ឧបករណ៍​ខុសច្បាប់ កម្លាំងចម្រុះ​ប្រមូល​យកមក​ដុត​កម្ទេចចោល ដើម្បី​ធ្វើការ​ព្រមាន​ដល់​ជនខិលខូច​ដទៃទៀត កុំ​ឱ្យ​ប្រព្រឹត្តិ​បទល្មើស​តទៅទៀត​៕​

adverise with khmeread

មតិយោបល់