adverise with khmeread 1

កងទ័ព​ឧទ្ទាម​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក កំពុង​នាំគ្នា​បណ្តេញ​ទ័ព​អាមេរិក​ចេញពី​ស៊ី​រី និង​ថា "​ពួក​អា​ឆ្កែ​! ឆាប់​ចេញទៅ​"

​    ​យោងតាម​ប្រភព​នានា​បានឱ្យដឹងថា ពួក​ឧទ្ទាម​ស៊ី​រី​បាននាំគ្នា​បណ្តេញ​កងកម្លាំង​អាមេរិក​ឱ្យចេញ​ពី​ទីក្រុង al-Rai​។

​    ​ទីភ្នាក់ងារសារព័ត៌មាន Associated Press បាន​រាយការណ៍​ថា កងទ័ព​អាមេរិក​បានធ្វើ​ដំណើរ​ឆ្ពោះទៅ​តួ​ក​គី​វិញ បន្ទាប់ពី​មាន​ជម្លោះ​អំពី​វត្តមាន​កងទ័ព​របស់​តួ​ក​គី​ក្នុង​ស៊ី​រី​។​

​     កងកម្លាំង​ពិសេស​ចំនួន ៥ ឬ ៦ អង្គភាព​បាន​ស្ថិតនៅ​ទីនោះ​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​មួយ​ហៅថា  Operation Euphrates Shield ដែល​បានចាប់ផ្តើម​កាលពី​ខែ​មុន​ជាមួយ​កងទ័ព​រំដោះ​ស៊ី​រី (FSA) គាំទ្រ​ដោយ​កាំភ្លើង​ធំ និង​យន្តហោះ​របស់​តួ​ក​គី​។

​    ​ក្នុង​ប៉ុន្មាន​សប្តាហ៍​មកនេះ ពួកគេ​អាច​បណ្តេញ​ពួក​ជី​ហាត​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម (IS) ចេញពី​ព្រំដែន​តួ​ក​គី​។ ប៉ុន្តែ​រឿងរ៉ាវ​ចុង​ក្រោយនេះ​ឆ្លុះបញ្ចាំង​ពី​ភាព​ស្មុ​គ្រ​ស្មាញ​នៃ​ជម្លោះ​ក្នុង​ស៊ី​រី​។

​    ​វីដេអូ​នៃ​ឧបទ្ទវហេតុ​មួយ​ហាក់ដូចជា​បង្ហាញ អ្នក​ប្រយុទ្ធ FSA ស្រែក​ពាក្យស្លោក​ប្រឆាំង​អាមេរិក​។

​    ​ក្នុង​វីដេអូ គេ​ស្តាប់ឮ​បុរស​ម្នាក់​និយាយ​ជា​ភាសា​អារ៉ាប់​បកប្រែ​ដោយ Middle East Eye យ៉ាង​ដូច្នេះ "​ពួក​អា​ឆ្កែ ភា្ន​ក់​ងារ​អាមេរិក​" ខណៈ​បុរស​ផ្សេងទៀត​ស្រែកថា "​ពួក​អាប​ង្ក​សង្គ្រាម​សាសនា ពួក​អា​ក្រឡិចក្រឡុច​", "​ចុះ​នរក​ទៅ​ពួក​អាមេរិក​", "​ពួក​អា​ឆ្កែ ឆាប់​ចេញទៅ​" និង "​ពួកវា​មក​ស៊ី​រី​ដើម្បី​គ្រប់គ្រង​ទឹកដី​"​។

​    ​រឿងរ៉ាវ​ថ្មី​នេះ​នឹង​រឹត​ធ្វើឱ្យ​អាមេរិក​អាម៉ាសមុខ ខណៈដែល​មហាអំណាច​នេះ​កំពុង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​ការខ្វះ​ការប្រកាន់​ខ្ជាប់​នឹង​គោលនយោបាយ​របស់​ស៊ី​រី​។ កងទ័ព FSA ត្រូវបាន​អាមេរិក​ចាត់ទុកជា ក្រុម​ឧទ្ទាម "​អន់ៗ​" ក្នុងការ​ទម្លាក់​របប​ដឹកនាំ​របស់ លោក Bashar al-Assad​។​

​    ​វីដេអូ​នេះ​លេចឡើង​បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សម្ព័ន្ធមិត្ត​តួ​ក​គី និង កង​ឧទ្ទាម​ឃឺ​ត YPG ជា​ដៃគូ​ដ៏​សំខាន់​របស់​អាមេរិក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក IS ដែល​បាន​បង្កើត​ភាព​តានតឹង​រឹតតែ​ខ្លាំង​រវាង​វ៉ាស៊ីនតោន និង អង់កា​រ៉ា​៕

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់