adverise with khmeread 1

សាក​ថ្ម Laptop យូរ​ធ្វើឱ្យ​ខូច​ថ្ម​?

    ​តើ​សាក​ថ្ម Laptop យូរ​ធ្វើឱ្យ​ខូច​ថ្ម​? វា​ជា​សំណួរ​ដែល​គេ​ស្វែងរក​ច្រើន​បំផុត​នៅក្នុង Google​។ 

​    ​ជាការ​ពិត ថ្ម Laptop ភាគច្រើនបំផុត​គឺជា​ប្រភេទ​ថ្ម Lithium-ion ឬ Lithium-polymer​។ ថ្ម​ទាំងនេះ​ផលិតឡើង​ដើម្បី​ទប់ទល់​នឹង​ការ​សាក​ថ្ម​ចោល​រយៈពេល​យូរ​។ ថ្ម​ទាំងនេះ​មិនអាច​ទទួល​ថាមពល​បន្ថែម​បានទេ នៅពេល​សាក​ពេញ​។ ដូច្នេះ ពេល​សាក​ពេញ​វា​នឹង​ផ្តាច់​លែង​ទទួល​ថាមពល​ចូលក្នុង​ថ្ម​តទៅទៀត​។ នេះ​បានន័យថា ដោត​ខ្សែ​សាក​ថ្ម​យូរ​កម្រិតណា​ក៏​មិន​ខូច ឬ​ប៉ះពាល់​ដល់​អាយុកាល​ថ្ម​នោះដែរ​។ 

​    ​* ចុះ​មូលហេតុ​អ្វីដែល​ធ្វើឱ្យ​ថ្ម​ខូច​?
​    ​ថ្ម​ខូច​គឺ​មកពី​កត្តា​សីតុណ្ហភាព​របស់ Laptop​។ ប្រើ​វា​នៅ​កន្លែង​ក្តៅ​ពេក​ក៏​ឆាប់​ធ្វើឱ្យ​ថ្ម​ខូចគុណភាព​ដែរ​។ ហើយ​កត្តា​ចម្បង​ដែល​ធ្វើឱ្យ​ថ្ម​ខូច​គឺ​ពេល Hardware ឡើងក​ម្តៅ​ខ្លាំង ពេល​វា​កំពុងដំណើរការ​ហួស​សមត្ថភាព​វា​ពេក​។ 

​    ​ប្រសិនបើ​សីតុណ្ហភាព​របស់ CPU/HDD មាន​កម្រិត​ខ្ទង់ ៤០ អង្សា នោះ​ការ​សាក​ថ្ម​ចោល​គឺ​មិនមាន​បញ្ហា​ដល់​ថ្ម​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​ថ្ម Laptop អាច​ដោះចេញ​បាន ហើយ​អ្នក​ចង់​ប្រើ​វា​យូរ​ម៉ោង គួរ​ដោះ​ថ្ម​នោះ​ចេញ ហើយ​ប្រើតែ​ខ្សែ​សាក​មួយ​មុខ​ប៉ុណ្ណោះ ចៀសវាង ពេល Hardware ក្តៅ​ខ្លាំង​បង្ក​ការខូចខាត​ដល់​ថ្ម​។ 

​    ​* វិធី​រក្សា​ថ្ម Laptop ឱ្យប្រើ​ប្រាស់​បានយូរ​
​    ​- កុំឱ្យ​ថ្ម​អស់រលីង​ទាំងស្រុង ទើប​ចាប់ផ្តើម​សាក​ថ្ម​។ កម្រិត​ថ្ម​នៅសល់ ៤០% - ៨០% ជា​ជម្រើស​ល្អ​ក្នុង​ការយក​ខ្សែ​មក​ដោត​សាក​ថ្ម​ឡើងវិញ​។ 
​    ​- ត្រូវ​ប្រា​កថា ម៉ាស៊ីន​កុំព្យូទ័រ​មិន​ក្តៅ​ពេក​ទេ ហើយ​ត្រូវ​ពិនិត្យមើល​កង្ហារ​ប​ស់វា​ដំណើរ​ការល្អ​ឬ​នៅ​។​
​    ​- ថ្ម Laptop សាក​ចោល​យូរ​ប៉ុនណា​ក៏​មិនចេះ​ខូច​ដែរ​។ អ្វីដែល​ធ្វើឱ្យ​វា​ខូច​គឺ​កត្តា​សីតុណ្ហភាព​ជុំវិញ និង សីតុណ្ហភាព​របស់ Hardware៕  

adverise with khmeread
ប្រភព៖ fossbytes

មតិយោបល់